ផ្ទុះការវែកញែក ក្រោយធ្លាយភស្តុតាងរូបភាពច្បាស់ៗ Lisa វះកាត់កែច្រមុះ
ការកែសម្ផស្សនៅកូរ៉េខាងត្បូងគឺវាហាក់បីដូចជារឿងធម្មតាទៅហើយ ដោយមានមនុស្សជាច្រើនបានធ្វើវាដើម្បីបានរូបសម្រស់ស្រស់ស្អាត និង ទាក់ទាញជាងមុន។ តារាល្បីៗជាច្រើននៅកូរ៉េខាងត្បូងត្រូវបានមហាជនចាប់បានពេលដែលពួកគេកែកុនមុខមាត់ បើទោះបីជាត្រឹមផ្នែកតូចៗ ដែលមើលទៅខុសគ្នាតិចតួចក្តី។
ថ្មីៗនេះ ផ្ទុះការវែកញែកពេញប្រព័ន្ធអ៊ីនធឺណេត ក្រោយមានការប្រៀបធៀបរូបរបស់សមាជិកកូនពៅ Lisa ក្រុមចម្រៀងនារី BLACKPINK នៅលើប្រធាន នាងបានធ្វើការវះកាត់កែច្រមុះឱ្យស្រួចជាងមុន។ រូបភាពជាច្រើនសន្លឹករបស់ Lisa ត្រូវបានគេយកមកប្រៀបធៀប និង ទម្លាយចេញមក ដោយមានទាំងមតិកោតសរសើរ និង មតិមិនពេញចិត្ត។
គួរបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ននេះ Lisa កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយបាន Debut ជាអ្នកចម្រៀងទោលលើកដំបូង ដោយ MV បទ «Lalisa» របស់នាងមានអ្នកចូលមើលជាង ១០០ លានដងត្រឹមរយៈពេល ២ ថ្ងៃដំបូង៕