វ៉ាវ! សម្រស់ច្រឡំ ២០ ស្តើង ការពិតឆ្នាំនេះ ឱក សុគន្ធកញ្ញា ខ្វះ ៦ ឆ្នាំទៀត ៤០ ហើយ
នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះដែរ មហាជនអ្នកគាំទ្រតារាចម្រៀង ឱក សុគន្ធកញ្ញា បានចូលរួមអបអរសាទរថ្ងៃកំណើតរបស់អ្នកនាងយ៉ាងរីករាយ ដោយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង IG មានការចូលរួមខមមិនជូនពរអ្នកនាងយ៉ាងច្រើនផងដែរ។
ក្នុងនោះដែរ មុននឹងឈានចូលថ្ងៃកំណើត កាលពីយប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាតជាច្រើនសន្លឹក ដោយបញ្ជាក់នូវអាយុក្នុងឆ្នាំ ២០២១ នេះ ដោយអ្នកនាងឈានចូលវ័យ ៣៤ ឆ្នាំហើយ។
ក្រោយឃើញរូបភាពនោះ មហាជនអ្នកគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែបើទោះជាវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែសម្រស់របស់អ្នកម៉ាក់អូន ឆលី គឺកាន់តែក្មេងជាងវ័យពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺក្នុងវ័យ ៣៤ ឆ្នាំ បើសិនជាអ្នកនាងមិនប្រាប់នោះទេ មហាជនអាចគិតថា អ្នកនាង ឱក សុគន្ធកញ្ញា មានវ័យប្រមាណ ២០ ក្រាស់តែប៉ុណ្ណោះ។
តស់! ទៅទស្សនារូបភាពឆ្នាំថ្មី វ័យ ៣៤ ឆ្នាំ របស់អ្នកនាង ឱក សុគន្ធកញ្ញា ខាងក្រោម៖