ស្រីស្អាត ៥ រូប គ្រាន់តែញ៉ាំអីមុខកាមេរ៉ាសោះ រកលុយចូលបានទាំងគីបៗ ក្នុងមួយខែ
បច្ចុប្បន្ននេះមានមនុស្សជាច្រើនបានងាកមកផលិតវីដេអូតាមបណ្តាញអ៊ីនធឺណេតដើម្បីជាការកម្សាន្ត និង ដើម្បីរកប្រាក់ចំណូលបន្ថែម ដែលជាហេតុធ្វើឱ្យអ្នកផលិតវីដេអូមានការកើនឡើង ចំណែកឯប្រភេទវីដេអូបានចេញមកថ្មីៗជាច្រើនប្រភេទ។
គេបានរកឃើញថា ប្រភេទវីដេអូញ៉ាំអាហារនៅមុខកាមេរ៉ា ឬ យើងហៅបែបងាយៗថា Mukbang គឺមានការពេញនិយមជាខ្លាំង ជាពិសេសគឺការញ៉ាំអាហារដែលមានពណ៌ក្រហមៗ ឬ ហឹរៗ និង អាហារកូរ៉េ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមទម្លាយប្រាក់ចំណូលរបស់ស្រីស្អាតទាំង ៥ ដែលជាកំពូលអ្នកញ៉ាំអាហារនៅមុខកាមេរ៉ាកំពុងមានប្រជាប្រិយភាពនៅកូរ៉េ។
៥. Eat With Boki
ឆាណែលយូធូបឈ្មោះថា Eat With Boki គឺមានអ្នកតាមដានជាង ៦,៦ លាននាក់ ដោយអាចរកចំណូលជាប្រចាំខែប្រមាណជាង ២១៥,២ លានវ៉ុន (ប្រមាណជាង ១៨៣ ពាន់ដុល្លារ)។
៤. Hamzy
ស្រីស្អាត Hamzy ក៏ជាអ្នកផលិតវីដេអូ Mukbang ពេញនិយមមួយរូបផងដែរ ដោយនាងមានអ្នកតាមដានជាង ៧,៦៧ លាននាក់ អាចរកចំណូលបានជាង ២៦១.៥ លានវ៉ុន (ប្រមាណជាង ២២០ ពាន់ដុល្លារ) ជារៀងរាល់ខែ។
៣. Dona
Dona ជាឆាណែល Mukbang មានអ្នកតាមដានជាង ៩,៥៧ លាននាក់ ដោយអាចរកចំណូលបានជាង ៣០០,៦ លានវ៉ុន (ប្រមាណជាង ២៥៥ ពាន់ដុល្លារ)។
២. Hongyu ASMR
Hongyu ASMR គឺមានអ្នកតាមដានជាង ១០,២ លាននាក់ ដោយអាចរកចំណូលបានជាង ៤៤៥ លានវ៉ុន (ប្រមាណ ៣៧១ ពាន់ដុល្លារ) ជារៀងរាល់ខែ។
១. Jane ASMR
Jane ASMR គឺស្ថិតនៅលំដាប់លេខរៀងទី ១ ដោយមានអ្នកតាមដានជាង ១៤,៣ លាននាក់ ដោយជារៀងរាល់ខែនាងអាចរកបាន ៧៩៦ លានវ៉ុន (ប្រមាណ ៦៦២ ពាន់ដុល្លារ)៕