នារីណាចង់បានបេះដូងកំលោះ Pope ទាល់តែមានលក្ខណសម្បត្តិបែបនេះ
ជារឿយៗ មានមហាជនអ្នកគាំទ្រជាច្រើន នាំគ្នាផ្គងឱ្យបានជាគូ តារា និង តារាដូចគ្នា ដោយហេតុថា ពួកគេចង់ឃើញ Idol របស់ពួកគេមានសេចក្ដីសុខ។ តួយ៉ាង បើងាកទៅមើលតារាប្រុសលោក Pope Thanavat បច្ចុប្បន្ននេះ មិនទាន់មានគូស្នេហ៍នឹងគេឡើយ ហើយមហាជនចេះតែអន្ទះសាចង់ឃើញណាស់ ថាតើនរណាជានារីដែលមានសំណាងអាចឆក់យកបេះដូង របស់ប្រុសសង្ហានេះបានទៅ?
មកទល់នឹងពេលនេះ តារាប្រុសរូបសង្ហា លោក Pope មានអាយុ ៣៨ ឆ្នាំហើយ តែលោកហាក់បីដូចជាមិនទាន់មានដំណឹងល្អជាមួយនារីក្នុងក្តីស្រមៃណាម្នាក់នោះទេ ឬ ក៏បង្ហាញមុខនារីណាម្នាក់ ឱ្យមហាជនអ្នកគាំទ្របានឃើញនោះដែរ។
ជុំវិញបញ្ហានេះ បានធ្វើឱ្យមហាជនគិតថាតើតារាប្រុសសង្ហារូបនេះ រង់ចាំនរណាម្នាក់ ឬ យ៉ាងណា? ហើយ មនុស្សស្រីបែបម៉េចបានលោកពេញចិត្តយកធ្វើជាសង្សារនោះ?
ជាការពិត បើតាមបទសម្ភាសសារព័ត៌មានក្នុងស្រុកមួយ លោក Pope ធ្លាប់ទម្លាយថា មនុស្សដែលក្នុងក្ដីស្រមៃរបស់លោកនោះគឺ ជាមនុស្សស្រីមានរូបសម្រស់ស្អាត មានអត្តចរិតល្អ មានទឹកចិត្តស្មោះស ហើយមិនចេះរញ៉េរញ៉ៃជាមួយបុរសដទៃ។
កន្លងមក មិនមែនតារាប្រុសរូបនេះ មិនចង់មានសង្សារ ឬ គូស្នេហ៍ឡើយ ប៉ុន្តែហាក់មិនទាន់ដល់គ្រូព្រេងផងមិនដឹង ព្រោះលោក Pope ធ្លាប់តាម Crush គេពុំបានយូរនោះទេ ពោលគឺ បានត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយក៏លែងទាក់ទងគ្នាទៅវិញ។ នេះបើតាមការបញ្ជាក់ ក្នុងបទសម្ភាសរបស់លោក តាមរយៈសារព័ត៌មានក្នុងស្រុកមួយកន្លងទៅ៕