ក្លាយជាសេដ្ឋីនីដោយសារការសម្ដែង តែ Jun Ji hyun បែរសារភាពថាស្រឡាញ់អាជីពនេះទៅវិញ
មុននឹងក្លាយជាកំពូលតារាសម្តែងជួរមុខប្រចាំប្រទេសកូរ៉េ មានប្រជាប្រិយគាំទ្ររន្ទឺភាពពេញទឹកពេញដី តាមពិតទៅ Jun Ji hyun បានសារភាពថាខ្លួនស្រឡាញ់ការងារមួយផ្សេងទៀតសោះ មិនមែនអាជីពសម្ដែងទេ។
ដំបូងឡើយ ពេលនៅក្មេងវ័យ ស្រីស្រស់ Jun Ji hyun ដឹងក្តីមកជាមួយការស្រមៃយ៉ាងមុតមាំ ចង់ក្លាយជានារីអាកាសចរបម្រើការលើយន្តហោះ ព្រោះអាចធ្វើដំណើរចុះឡើងជុំវិញពិភពលោកទៅគ្រប់ប្រទេស ព្រមទាំងអាចជួបមនុស្សថ្មីៗជាច្រើន។
ប៉ុន្តែគួរឱ្យសោកស្តាយ នាងបានមកប្រទះបទពិសោធន៍អាក្រក់ស្តែងៗ យ៉ាងតក់ស្លុតផ្ទាល់ខ្លួននៅលើយន្តហោះ ទើបធ្វើឱ្យនាងដាច់ចិត្តសម្រេចបោះបង់ចោលក្តីស្រមៃ ដែលខ្លួនខំស្រឡាញ់តាំងពីក្មេងនេះចោលតែម្តង។
យ៉ាងណាមិញ នៅពេលនាងអាយុប្រមាណជា ១៦ ឆ្នាំ នាងក៏ត្រូវបានមិត្តភក្ដិ បានណែនាំឱ្យចូលប្រឡូកក្នុងវិស័យបង្ហាញម៉ូដហើយ ស្រីស្អាត Jun Ji hyun ក៏បានបន្តកាងារមួយនេះមករឿយៗ រហូតមានគេឃើញពីសមត្ថភាព ក៏ដូចជាសម្រស់ស្រស់សោភារបស់នាង ទើបនាងត្រូវបានគេទាក់ទងបញ្ចុះបញ្ចូលឱ្យងាកមកចាប់អាជីពជាតារាសម្តែងមួយទៀត។
មូលហេុតទាំងនេះហើយ ទើបធ្វើឱ្យកំពូលតារាសម្ដែងរូបនេះ ដើរតាមផ្លូវសិល្បៈ រហូតមកដល់សព្វថ្ងៃ រហូតដល់ទាក់ទាញបានបានសន្ទុះការស្រឡាញ់គាំទ្រ យ៉ាងអស់ពីចិត្តពីថ្លើមថ្លើមពីសំណាក់មហាជននានា ព្រមទាំងបានក្លាយជាកំពូលតារាស្រីលេខមួយប្រចាំប្រទេសកូរ៉េថែមទៀតផង៕