តារាប្រុស ២ រូបប៉ះស្នេហ៍អ្នកមេម៉ាយ រួមរស់នឹងគ្នាបានរាប់ឆ្នាំ តែបែកគ្នាវិញ ក្រោមហេតុផលស្មានមិនដល់
កន្លងមកអ្នកគាំទ្របានកត់សម្គាល់ឃើញគូស្នេហ៍កំលោះក្នុងសិល្បៈខ្មែរប៉ុន្មានរូបបានប៉ះស្នេហ៍អ្នកមេម៉ាយសាច់ក្រអូប ដោយបានចាប់ដៃគ្នាសាងសុភមង្គលយ៉ាងមានសេចក្តីសុខ ធ្វើឱ្យអ្នកគាំទ្រអួតសរសើរមិនដាច់ពីមាត់នូវជីវិតគូពួកគេ។ យ៉ាងណាមិញ ក្រោយរួមរស់ជាមួយគ្នាអស់រាប់ឆ្នាំហើយនោះ មានគូស្នេហ៍កំលោះប៉ះមេម៉ាយ ២ គូ បានប្រកាសបែកផ្លូវគ្នាវិញ ធ្វើផ្ទុះផ្អើលពិភពសិល្បៈ ក្រោមហេតុផលផ្សេងៗគ្នា។ គូស្នេហ៍ទាំង ២ គូនោះមាន៖
១. តារាសម្ដែង លោក ស៊ុក សុភា
អតីតតារាសម្ដែងមានភាពល្បីល្បាញខ្លាំងដែលបានដើរតួជា នេនទុំ ក្នុងរឿង «ទុំទាវ» រូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយអណិកជនខ្មែរជាអ្នកមេម៉ាយស្រស់ស្អាតកូន ២ រស់នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១២ ។ បន្ទាប់ពីបានរៀបការរួចតារាសម្តែងរូបនេះ ក៏បានទៅរស់នៅប្រទេសអូស្ត្រាលីជាមួយភរិយាយ៉ាងមានក្ដីសុខ ។
យ៉ាងណាមិញ រួមរស់នឹងគ្នាបានជិត ១០ ឆ្នាំ ចំណងអាពាហ៍ពិពាហ៍របស់តារាប្រុសរូបនេះ ក៏ត្រូវបានបែកខ្ញែកគ្នាវិញ បន្ទាប់ពីភរិយារបស់លោកបានប្រកាសលែងលះក្តែងៗលើហ្វេសប៊ុកកាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ដោយបានបញ្ជាក់ថា៖ «សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា ឱ្យបានដឹងថា ខ្ញុំ និង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធិរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធិរបស់ខ្ញុំ ។ មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត»។
៤. តារាសម្ដែងលោក អែត វីន
ចំពោះតារាសម្ដែងប្រុស អែត វីន ក៏មិនខុសពីតារាសម្ដែងប្រុស ស៊ុក សុភា ដែរ លោកក៏មានទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយអ្នកមេម៉ាយកូនពីរ គឺនាង សុទ្ធ បញ្ចកា ហើយកន្លងមកអ្នកទាំងពីរបានបណ្ដើរគ្នាជាសារធារណៈ និង បានហៅថាគ្នាប្តីប្រពន្ធពេញៗមាត់ទៀតផង។
ស្របពេលដែលស្នេហាកំពុងផ្អែមល្ហែមនោះ ស្រាប់តែមួយរយៈមុន គូស្នេហ៍នេះបានបែកបាក់គ្នាវិញ លែងនឹកនាដល់អនុស្សវរីយ៍កន្លងមកទៀត បន្ទាប់ពីរឿងប្រើហិង្សាដាក់គ្នាផ្ទុះកក្រើកសិល្បៈ ដោយតារាប្រុស អែត វីន បានវាយដំទៅលើគូស្នេហ៍ខ្លួន គឺអ្នកនាង សុទ្ធ បញ្ចកា យ៉ាងចាស់ដៃ ក្រោមហេតុផលប្រចណ្ឌ៕