លើកដំបូងដែលឃើញ រចនា រ៉ាវ៉ាឌី យំគគ្រូក បញ្ចេញអារម្មណ៍ឈឺចាប់ព្រោះតែរឿងនេះ
តារាសម្ដែងស្រីវ័យ ២១ ឆ្នាំ រចនា រ៉ាវ៉ាឌី បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តយុវវ័យ តាមរយៈស្នាដៃសម្ដែងក្នុងខ្សែភាពយន្ដខ្មែរតូចធំជាច្រើន ដែលក្ដោបបានតំណែងជាតួឯកស្រីជាបន្តបន្ទាប់ ហើយកន្លងមក នាងតែងតែទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន ដោយសារតែភាពប៉ិនប្រសប់ពូកែសម្ដែង ដាក់អារម្មណ៍ និងមនោសញ្ចេតនាបានល្អ។
ជាការពិត ដោយសារតែមានទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែង បូករួមជាមួយរូបសម្រស់ស្រស់ស្អាត រាងខ្ពស់ដងខ្លួន ស្រឡូនទាក់ទាញ ទើបធ្វើឱ្យ តារាស្រីល្បីឈ្មោះរូបនេះ កាន់តែជោគជ័យ និងមមាញឹកខ្លាំង ដែលមានសន្ទុះការងារច្រើនជាបន្តបន្ទាប់ ទាំងការងារ ថតស្ពតពាណិជ្ជកម្មឱ្យផលិតផលផ្សេងៗ និងសម្ដែងក្នុងខ្សែភាពយន្តខ្មីថ្មីៗ ជាពិសេស សព្វថ្ងៃ សង្កេតឃើញថា តារាស្រីរូប នេះ បានក្លាយជាតារាស្រីដ៏ឆ្នើមប្រចាំ Sastra Film។
ដោយឡែកនៅពីក្រោយភាពជោគជ័យក្នុងវិថីសិល្បៈនេះ តារាសម្ដែងស្រីវ័យក្មេងរូបស្រស់នេះ ក៏ធ្លាប់ឆ្លងកាត់ការតស៊ូលំបាកជាច្រើនក្នុងវិស័យភាពយន្ត ព្រមទាំងធ្លាប់ត្រូវទទួលរងការមាក់ងាយទៀតផង ដែលថ្មីៗនេះ បានឃើញវីដេអូខ្លីមួយក្នុងបណ្ដាញសង្គម TikTok ដែលនាងបានធ្វើការទម្លាយរឿងរ៉ាវដែលធ្លាប់ត្រូវគេមើលងាយមុននឹងក្លាយជាតួភាពយន្តដ៏ល្បីឈ្មោះដូចសព្វថ្ងៃនេះ។
ក្នុងនោះ តារាស្រីរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកថា ៖ «ធ្លាប់មានអ្នកថាឱ្យខ្ញុំ មានសំឡេងដូចឆ្មាអ៊ីចឹង យកមកធ្វើតួកុនដែរ ធាត់មាឌឌាំងយកមកធ្វើតួកុនអ៊ីចឹងអត់សមសោះ» ខណៈនោះ ដោយសារតែពាក្យសម្ដីទាំងនេះហើយ ធ្វើឱ្យរូបនាងមានអារម្មណ៍ថាខកបំណងខ្លាំង។ ប៉ុន្តែយ៉ាងណា តារាស្រីរូបនេះ ក៏បានបន្ថែមទៀតថា រូបនាងនៅតែព្យាយាមរឹងមាំ ជឿជាក់លើខ្លួនឯង និងបង្កើនសមត្ថភាពរបស់ខ្លួន រហូតឱ្យអ្នកដែលធ្លាប់មើលងាយនាងកន្លងមក ឃើញថា នាងអាចធ្វើបាន និងជោគជ័យលើវិស័យនេះ៕ សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖
@rachanaravady_fanខ្ញុំយំដើម្បីឲ្យទឹកភ្នែកលាងភាពទន់ជ្រាយរបស់ខ្ញុំចេញ ហើយដើរឆ្ពោះទៅមុខជាមួយភាពរឹងមាំរបស់ខ្ញុំបន្តទៀត…##រចនា_វ៉ារ៉ាឌី ##rachana_ravady @@8899rachanaravady♬ original sound – Rachana Ravady-Fan💎