ប្រិយមិត្តជាច្រើន បា្រកដជាស្គាល់នូវខ្សែប្រយុទ្ធឆ្នើមជនជាតិព័រទុហ្គាល់ Cristiano Ronaldo វ័យ ៣៦ ឆ្នាំ ដែលបច្ចុប្បន្នប្រកបអាជីពនៅក្លិបបិសាចក្រហាម Manchester United ។ កន្លងមក Cristiano Ronaldo ល្បីយូរមកហើយ រឿងមាននារីជាច្រើនដែលឈ្លក់វង្វេង និង លង់សម្រស់ ទៅលើកំពូលតារាបាល់ទាត់រូបនេះ។ តើមូលហេតុនោះមានអ្វីខ្លះ សូមតាមដានជាមួយ «ប្រជាប្រិយ» ទាំងអស់គ្នា៖
១. ជាកីឡាបាល់ទាត់លំដាប់ថ្នាក់ពិភពលោក
Ronaldo ជាខ្សែប្រយុទ្ធដែលមុតស្រួចមួយ អាចបំបែកកំណត់ត្រាឱ្យក្លិប Real Madrid ដោយរកបានគ្រាប់បាល់ ៤៥០ គ្រាប់។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជួយក្លិបឱ្យឈ្នះពានជាច្រើនដូចជា ពាន Laliga ចំនួន ២ និង ពាន UFEA Champion League ចំនួន ៤ ផងដែរ។
២. មានឧត្តមគតិជួយសង្គមជាតិ
កំពូលតារាបាល់ទាត់រូបនេះ តែងតែជួយឧបត្ថម្ភជាថវិកាទៅដល់ ជនក្រីក្រ មន្ទីរពេទ្យ សាលារៀន ជាច្រើននៅជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅឯប្រទេសកំណើតរបស់លោកផងដែរ។
៣. អាយុ ៣៦ ឆ្នាំ តែរូបរាងនៅតែសង្ហា
ខ្សែប្រយុទ្ធឆ្នើមព័រទុហ្គាល់រូបនេះ ក្រៅពីអាជីពបាល់ទាត់ លោកក៏មានរូបរាងសង្ហាផងដែរ ពោលគឺ គាត់មាឌខ្ពស់ស្រឡះ មានមុខមាត់យ៉ាងស្រស់សង្ហា ដែលធ្វើឱ្យនារីជាច្រើនតែងតែឈ្លក់វង្វេង និង សម្រស់របស់លោក។
៤. គោរព និង ស្រឡាញ់គ្រួសារខ្លាំង
Ronaldo ធ្លាប់មានប្រសាសន៍ថា ក្រុមគ្រួសាររបស់លោក គឺជារឿងសំខាន់បំផុតសម្រាប់លោក ហើយប្រុសស្អាតរូបនេះ បានចំណាយពេលជាច្រើន ដើម្បីធ្វើវិស្សមកាលជាមួយគ្រួសារយ៉ាងមាន សុភមង្គល។ ហើយនេះបានបង្ហាញថា វាជាភាពស្មោះត្រង់ និង ភក្ដីភាពចំពោះគ្រួសារដ៏ធំធេង៕