តាមពិតមូលហេតុនេះសោះ ទើប Kim Berley ស្រឡាញ់ YaYa ខ្លាំងជាង ១០ ឆ្នាំមកនេះ
កំពូលតារាសម្ដែងស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃ នាង Kim Berley និង តារាស្រី Yaya Urasayas គឺជាមិត្តល្អគ្នាមកប្រមាណជា ១២ ឆ្នាំមកហើយ ។ គេសង្កេតឃើញថាតារាស្រីមួយគូនេះហាក់ស្រឡាញ់រាប់អានគ្នាប្រៀបដូចបងប្អូនរួមផ្ទៃតែមួយអ៊ីចឹង ។
ជារឿយៗ មិនថាទៅណាមកណានោះទេ តារាស្រី Kim Berley និង Yaya មិនដែលឃ្លាតគ្នាមួយជំហានឡើយ ។ ដូចគ្នានោះ គេក៏ឃើញមានមហាជនអ្នកគាំទ្រជាច្រើនមិនថា ក្នុង និង ក្រៅស្រុកនោះទេ តែងអួតសរសើរសម្ពន្ធភាពពួកគេទាំងពីរខ្លាំងណាស់ ទោះបីជាម្តាយទីទៃពីគ្នា តែពួកគេស្រឡាញ់គ្នាខ្លាំង ។
ទន្ទឹមនឹងនោះ សម្រាប់តារាស្រី Kim Berley ក៏ធ្លាប់បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនផងដែរថា ហេតុម្ដេចបាននាងស្រឡាញ់រាប់អានតារាស្រី Yaya បែបនេះនោះ ។ តារាស្រីស្រស់ Kim Berley ធ្លាប់និយាយថា តារាស្រី Yaya គឺជាបងប្អូនល្អរបស់នាង ហើយ Yaya មានអត្តចរិតរួសរាយ ញញឹមមានមន្តស្នេហ៍ ជាពិសេស Yaya ជាមនុស្សម្នាក់ដែលច្បាស់ច្បាស់ពីចិត្តនាងខ្លាំងជាងគេ ។ មួយវិញទៀត តារាស្រី Kim Berley បានបន្ថែមថា Yaya ជាមិត្តម្នាក់ដែលធ្វើតាមចិត្តនាង មិនជំទាស់ឡើយ ។
លើសពីនោះ រាល់ពេលតារាស្រី Kim Berley មានទុក្ខ គឺពុំដែលបាត់វត្តមានតារាស្រី Yaya នោះឡើយ ។ ជុំវិញហេតុផលនេះហើយ បានជា តារាស្រី Kim Berley រាប់អាន Yaya មករាប់ឆ្នាំ មិនដែលមានរឿងប្រេះឆាគ្នា ៕