Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 វិលជុំតែគ្នាឯង! សង្សារចាស់ Aum ៣ រូបនេះ ក្លាយជាសង្សារថ្មី របស់តារាស្រីជួរមុខ ៣ នាក់នេះ
តារា

វិលជុំតែគ្នាឯង! សង្សារចាស់ Aum ៣ រូបនេះ ក្លាយជាសង្សារថ្មី របស់តារាស្រីជួរមុខ ៣ នាក់នេះ

អត្ថបទដោយ​៖ Sorphors ឧសភា ១៤, ២០២២

ប្រិយមិត្តប្រាកជាបានជ្រាបមកហើយ ពីរឿងរ៉ាវជីវិតស្នេហ៍របស់តារាស្រី Aum ថាទម្រាំបានជួបនឹងស្នេហាពិតដូចសព្វថ្ងៃ នាងបានភប់ប្រសព្វជាមួយនឹងស្នេហាប្រេះឆាដ៏សែនឈឺផ្សានឹងបុរសជាច្រើននាក់មកហើយដែរ ក្នុងចំណោមនោះក៏មានបុរស ៣ នាក់ ដែលមហាជនជាច្រើនបានស្គាល់ថាជាបុរសត្រកូលគ្រួសារអភិជន តែឥឡូវពួកគេក៏ក្លាយជាមិត្តប្រុសរបស់តារាស្រីជួរមុខបីនាក់នេះវិញហើយ ។

១. Note Vises និង គូស្នេហ៍ថ្មី Patricia good

លោក Note Vises អ្នកណាៗក៏ដឹងដែរថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាតារាស្រីនាង Aum មួយរយៈធំដែរ តែចុងក្រោយអ្នកទាំងពីរក៏បានបែកគ្នាមានជីវិតថ្មីរាងៗខ្លួន ។ ក្រោយពីបានបែកគ្នាជាមួយ Aum រួចមក លោក Note Vises ក៏បានឆ្លងកាត់ជីវិតស្នេហាជាបន្តបន្ទាប់ រហូតមកទល់ពេលនេះ លោកក៏កំពុងតែទាក់ទងជាមួយនឹងតារាស្រីជួរមុខនៅក្នុងរង្វង់សិល្បៈម្នាក់ ដែលមានឈ្មោះ Patricia good ផងដែរ ។

២. Amp Phithan និង គូស្នេហ៍ថ្មី Aom Susha

ចំណែកឯលោក Amp Phithan ក៏ជាអតីតមិត្តប្រុសរបស់តារាស្រី Aum ដូចគ្នា តែដោយសារហេតុផលជាច្រើនរារាំង ទើបអ្នកទាំងពីរសម្រេចចិត្តបញ្ចប់ផ្លូវស្នេហ៍ជាមួយគ្នាទាំងកណ្តាលទី ដោយម្នាក់ៗដើរផ្លូវរៀងខ្លួន ។ ខណៈពេលដែលស្នេហា លោក Amp Phithan ​និង  Aum បានបញ្ចប់ លោកក៏បានសាងស្នេហ៍ជាមួយតារាស្រីជួរមុខម្នាក់ទៀតនៅក្នុងរង្វង់សិល្បៈដែរ គឺតារាស្រីនាង Aom Susha ។

៣. Tod Sina និង គូស្នេហ៍ថ្មី Peak Pattarasaya

ដោយឡែក លោក Tod Sina វិញ ក៏មិនខុសពីបុរសពីរនាក់ខាងលើនោះទេ លោកក៏ធ្លាប់បានផ្តើមស្នេហ៍ជាមួយតារាស្រី Aum ដូចគ្នា តែចុងក្រោយនិស្ស័យស្នេហ៍មិនអាចទៅមុខបាន អ្នកទាំងពីរក៏បញ្ចប់ទៅវិញ ដោយជ្រើសរើសរកផ្លូវថ្មីរៀងៗខ្លួន ។ ក្រោយពីបែកគ្នាជាមួយកំពូលតារាស្រី Aum មិនបានប៉ុន្មានក៏ធ្លាយដំណឹងថា លោកកំពុងតែផ្តើមស្នេហ៍ជាមួយនឹងតារាសម្តែងស្រីនាង Peak Pattarasaya យ៉ាងផ្អែមល្ហែមថែមទៀតផង ៕

ប្រភព៖ Thairath , Gossipstar 

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់