ក្តីសុខពេញទី! នី មុល្លីកា កំពុងចាយជីវិតដ៏រីករាយ ជាមួយគ្រួសារលើទឹកដីអាមេរិក
បើទោះជាទើបតែវិលត្រឡប់មកលេងស្រុកកំណើត កាលពីអំឡុងចុងឆ្នាំ ២០១៩ ដើម្បីថតខ្សែភាពយន្ត «កុមារី ២៥ ឆ្នាំ វគ្គ ៣» ក៏ពិតមែន តែតារាសម្តែងស្រី នី មុល្លីកា ក៏នៅតែត្រូវបានមហាជនអ្នកគាំទ្រក្នុងប្រទេសមានការនឹករឭកដល់នាងដដែល ។
បច្ចុប្បន្ន បើក្រឡេកទៅមើលជីវិតឯកជនក្រៅពអាជីពតារាសម្តែង អ្នកនាង នី មុល្លីកា កំពុងរស់នៅយ៉ាងមានក្តីសុខពេញទី នៅឯដរដ្ឋតិចសាស សហរដ្ឋអាមេរិក ជាមួយនឹងស្វាមី ព្រមទាំងកូនប្រុស ១ រូប និង ស្រី ១ រូប ដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ក្រោយតារាស្រីរូបនេះបានសម្រេចចាកចេញពីស្រុកកំណើតកាលពី ១១ ឆ្នាំមុខនោះ ។
ជាក់ស្តែង បើតាមការបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុករបស់អ្នកនាង នី មល្លីកា ហាក់បង្ហាញនូវសុភមង្គលយ៉ាងខ្លាំង រហូតធ្វើឱ្យមហាជនមានចិត្តលួចច្រណែន និង សរសើរពីជីវិតរបស់អ្នកនាង ដែលបានជួបប្រសព្វស្វាមីស្រឡាញ់ស្ម័គ្រស្មោះ ផ្តល់តម្លៃដល់រូបនាងយ៉ាងខ្លាំង ។ លើសពីនោះ អ្នកនាង នី មុល្លីកា ក៏បំពេញតួនាទីជាភរិយាដ៏ល្អសម្រាប់ស្វាមី និង ជាអ្នកម្តាយដ៏គំរូមើលថែ ផ្តល់ក្តីស្រឡាញ់ដល់កូនទាំង ២ យ៉ាងកក់ក្តៅ ៕