បើកបង្ហាញភូមិគ្រឹះដ៏ធំស្កឹមស្កៃ របស់ឪពុកម្តាយកំពូលតារា ៥ ដួង ឃើញហើយទន់ជង្គង់
ប្រិយមិត្តខ្លះប្រាកដ ជាបានជ្រាបមកហើយពីកំពូលអ្នកជំនួញប្រាក់លានមានទ្រព្យស្តុកស្តម រស់នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ ដែលមហាជនបានឃើញហើយ សឹងតែទន់ជង្គង់។ អ្វីដែលកាន់តែពិសេស ថ្ងៃនេះ «ប្រជាប្រិយ» សូមបើកបង្ហាញភូមិគ្រឹះដ៏ធំស្កឹមស្កៃ របស់ឪពុកម្តាយកំពូលតារាថៃ ៥ ដួង។ ចង់ដឹងថា កំពូលតារា ៥ ដួងនោះ ជានរណាខ្លះ ទៅតាមដានទាំងអស់គ្នា។
១. លោកដុកទ័រ Kasem Narongdet (ឪពុករបស់អ្នកជំនួញវ័យក្មេង Korn Narongdej និង ត្រូវជាឪពុកក្មេករបស់ តារាស្រីល្បីឈ្មោះ Sririta)
លោកដុកទ័រ Kasem Narongdet ត្រូវជាឪពុករបស់លោក Korn Narongdej និងត្រូវជាឪពុកក្មេករបស់ Sririta ដែលអ្នកណាៗក៏ស្គាល់ថា លោកជាសេដ្ឋីលំដាប់អភិជន និង មានជំនួញជាច្រើនកាន់ក្នុងដៃ។ បើក្រឡេកទៅមើលភូមិគ្រឹះ ដែលលោករស់នៅវិញ ឃើញហើយស្ទើរតែទន់ជង្គង់ ព្រោះវាមានទំហំធំស្កឹមស្កៃ ស្ថិតនៅចំកណ្តាលទីក្រុងបាងកកតែម្តង។ ចំណែកឯ ភូមិគ្រឹះនោះទៀតសោត ក៏មានរចនាបថតាមបែបអង់គ្លេស។ ចំណែកឯ ផ្នែកខាងក្រៅប្រើពណ៌សលាប និង ខាងក្នុងមានបន្ទប់ធំទូលាយ ជាពិសេសមានបន្ទប់ផ្ទាល់ខ្លួននៅផ្នែកខាងក្រោមដីទៀតផង។
២. អ្នកស្រី Uraiwan Hanudomsuk (ម្តាយរបស់ Note Visrut និង ត្រូវជាម្ដាយក្មេករបស់នាង Chompoo Ariya)
អ្នកស្រី Uraiwan Hanudomsuk ម្តាយរបស់ហាយសូ Note Visrut ស្វាមីរបស់តារាស្រី Chompoo Ariya តារាល្បីប្រចាំប្រទេសថៃ។ លោកស្រី Uraiwan មិនត្រឹមតែមានកូនប្រុសដ៏សង្ហា និង កូនប្រសារជាកំពូលតារាជួរមុខល្បីនោះទេ តែលោកស្រីថែមទាំងជាសេដ្ឋីប្រាក់លានដ៏សម្បូរសប្បាយម្នាក់។ បើក្រឡេកទៅមើលភូមិគ្រឹះវិញ គឹរស់នៅលំដាប់អភិជន មិនចាញ់មហាសេដ្ឋីឯទៀតទេ។ នៅក្នុងភូមិគ្រឹះ មានការតុបតែងបែបស៊ីវីល័យ ជាមួយនឹងសម្ភារដ៏ប្រណីតៗ ព្រមទាំងមានបន្ទប់ធំទូលាយស្រស់ស្អាតក្រៃលេង។
៣. លោក Suthikiat Chirathivat (ឪពុករបស់តារាចម្រៀង pokmindset និង ជាឪពុកក្មេករបស់តារាស្រី Margie)
កំពូលអ្នកជំនួញ និង សេដ្ឋីពាន់លានលោក Suthikiat Chirathivat ត្រូវជាឪពុករបស់កំពូលតារាប្រុសលោក Pokmindset ដែល អាចនិយាយបានថាលោកជាសេដ្ឋីលំដាប់ប្រទេសម្នាក់ ដែលមានជំនួញធំៗជាច្រើនកន្លែងនៅក្នុងប្រទេសថៃ។ ជាពិសេស ភូមិគ្រឹះដែលលោករស់នៅតែម្តង មានលក្ខណៈធំស្កឹមស្កៃ ទាន់សម័យ និងរចនាបថយ៉ាងទាក់ទាញ និង មានហាង Central world នៅក្នុងនឹងទៀតផង។ មួយវិញទៀត កន្លែងរស់នៅដ៏ស្កឹមស្កៃនេះ អាចមើលឃើញទេសភាព ជុំវិញទីក្រុងយ៉ាងត្រជាក់ភ្នែកបានទៀតផង។
៤. លោក Supat Wattanamontri (ឪពុករបស់តារាសម្ដែងនាង Min Pichaya)
លោក Supat Wattanamontri ដែលត្រូវជាឪពុករបស់តារាស្រី Min Pichaya វិញ ក៏មិនចាញ់អ្នកជំនួញប្រាក់លានផ្សេងទៀតឡើយ ពោលគឺ លោកជាអ្នកជំនួញលំដាប់អភិជនម្នាក់ នៅក្នុងទឹកដីភាគឥសាន្តប្រទេសថៃ។ ចំណែកឯ កន្លែងដែលលោករស់នៅអាចនិយាយបានថាភូមិគ្រឹះមានការសាងសង់លក្ខណៈម៉ូដផ្ទះ តាមបែបប្រទេសអង់គ្លេស និង មានការតុបតែងយ៉ាងប្រណីតគួរឱ្យទាក់ទាញ មានអាងហែលទឹក បន្ទប់គេងធំទូលាយ និង ថែមទាំងមានបន្ទប់ដាក់សៀវភៅផ្ទាល់ខ្លួន សម្រាប់គ្រួសារទៀតផង។
៥. លោក Surasak Udomsilp ( ឪពុករបស់តារាសម្ដែងស្រី PanPan )
បើនិយាយពី លោក Surasak Udomsilp ឪពុករបស់តារាសម្តែងស្រី PanPan វិញ អ្នកណាៗក៏ស្គាល់ដែរថា លោកជាអ្នកមានលំដាប់សេដ្ឋីទៅហើយ ព្រោះលោកជាម្ចាស់ជំនួញ និង ជាម្ចាស់សណ្ឋាគារធំៗជាច្រើនកន្លែងនៅក្នុងប្រទេសថៃ ។ បើយើងក្រឡេកទៅមើលទ្រព្យសម្បត្តិ និង ភូមិគ្រឹះដែលលោករស់នៅវិញ មានភាពប្រណីតទាក់ទាញភ្នែកយ៉ាងខ្លាំង។ នៅក្នុងផ្ទះ គឺពោរពេញទៅដោយពណ៍ឈើប្រណីតភ្លឺត្រជាក់ភ្នែក។ ចំណែកឯ បន្ទប់ធំទូលាយរចនាម៉ូដស្អាតប្លែកគ្មានពីរនោះទេ៕
ប្រភព៖ YouTube