ស្រឡាញ់ស្វាមីណាស់ គង់ សុជាតិ ស៊ូកាត់ភ្លៀងកាត់ផ្គរ តាមទៅបាំងឆ័ត្រឱ្យប្ដី ដល់កន្លែងថត
ជឿជាក់ថាប្រិយមិត្ត ដឹងរួចមកហើយថា ប្ដីប្រពន្ធអ្នកសិល្បៈដ៏ល្បីល្បាញ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ ពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែបង្ហាញសេចក្ដីសុខក្នុងជីវិតឯកជនរបស់ខ្លួនឱ្យសាធារជនទូទៅបានឃើញសឹងតែមិនសូវសល់ថ្ងៃណាឡើយ ។
ដូចដែលប្រិយមិត្តបានដឹងឮរួច ស្វាមីភរិយាអ្នកសិល្បៈ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ មានគម្លាតអាយុខុសគ្នាក៏ពិតមែន ប៉ុន្ដែក្ដីស្នេហ៍ និង ភាពផ្អែមល្ហែមរវាងប្ដីប្រពន្ធអ្នកទាំងពីរដែលតែងបង្ហាញនៅលើបណ្ដាញសង្គមកន្លងមក តែងធ្វើឱ្យមហាជនច្រណែនជារឿយៗ ។ ម៉្យាងវិញទៀត ទោះបីជា កាលកន្លងទៅស្វាមីភរិយាអ្នកសិល្បៈរូបនេះធ្លាប់មានរឿងរ៉ាវយល់ច្រឡំបន្តិចបន្តួចមែនតែស្នេហាហាក់តែផ្អែមល្អិតល្មួតប្រៀបដូចស្ករតាំងម៉ែអ៊ីចឹងដែរ។
យ៉ាងណាមិញ បើនិយាយដល់រឿងបង្ហាញក្ដីស្នេហ៍ដូចគូសង្សារនៅលើបណ្ដាញសង្គម ថ្មីៗនេះ ជា វិបុល និង អ្នកនាង គង់ សុជាតិ ហាក់បីធ្វើឱ្យមហាជនអ្នកគាំទ្រ ចាប់ក្រសែភ្នែកមើលទៀតហើយ ក្រោយពីគេឃើញអ្នកទាំងពីរ ស្រឡាញ់គ្នាសូម្បីតែ លោកជា វិបុល ទៅធ្វើការឆ្ងាយដល់ខេត្តក៏ តារាស្រីអ្នកនាងគង់សុជាតិ ទៅតាម និង Take care ដែរ ។
ជាពិសេសអ្វីដែលធ្វើឱ្យមហាជន កាន់តែ អួតសរសើរប្ដីប្រពន្ធអ្នកទាំងពីរទៀតនោះគឺ ព្រោះតែស្រឡាញ់ប្ដីខ្លាំង អ្នកនាង គង់ សុជាតិ តាមទៅបាំងភ្លៀងបាំងខ្យល់ អំឡុងពេលប្ដីកំពុងជាប់ភារកិច្ចថតស្ពតនៅខេត្តព្រះសីហនុ។ ទន្ទឹមនឹងឃើញ ពីភាពយកចិត្តទុកដាក់ និងក្ដីស្នេហ៍ដ៏ផ្អែមល្ហែមនេះ មហាជនអ្នកគាំទ្រជាច្រើន ក៏បានចូលទៅខមមិនសរសើរ យ៉ាងព្រោងព្រាតផងដែរ៕