ឆ្លងកាត់រឿងលំបាកឆ្អែតហើយ គង់ សុជាតិ សុំសុខបែបនេះរហូតដល់ចាស់ជាមួយស្វាមី
ពីមួយថ្ងៃទៅមួយថ្ងៃ គេកត់សម្គាល់ឃើញថា ប្ដីប្រពន្ធអ្នកសិល្បៈដ៏ល្បីល្បាញ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ កាន់តែបង្ហាញសេចក្ដីសុខក្នុងជីវិតឯកជនរបស់ខ្លួនឱ្យសាធារជនបានឃើញសឹងតែមិនសូវសល់ថ្ងៃឡើយ ។
ដូចដែលប្រិយមិត្តភាគច្រើនបានដឹងឮរួចស្រេចហើយថា លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ មានគម្លាតអាយុខុសគ្នាក៏ពិតមែន ប៉ុន្ដែក្ដីស្នេហ៍ និង ភាពផ្អែមល្ហែមរវាងប្ដីប្រពន្ធអ្នកទាំងពីរដែលតែងបង្ហាញនៅលើបណ្ដាញសង្គមកន្លងមក តែងធ្វើឱ្យមហាជនច្រណែនជារឿយៗ ។ ម៉្យាងវិញទៀត ទោះបីជា កាលកន្លងទៅស្វាមីភរិយាអ្នកសិល្បៈរូបនេះធ្លាប់មានរឿងរ៉ាវយល់ច្រឡំបន្តិចបន្តួចមែនតែស្នេហាហាក់តែផ្អែមល្អិតល្មួតប្រៀបដូចស្ករតាំងម៉ែអ៊ីចឹងដែរ។
បើនិយាយដល់រឿងបង្ហាញក្ដីស្នេហ៍ដូចគូសង្សារនៅលើបណ្ដាញសង្គម ថ្មីៗនេះ ជា វិបុល និង អ្នកនាង គង់ សុជាតិ ហាក់បីធ្វើឱ្យមហាជនអ្នកគាំទ្រ ចាប់ក្រសែភ្នែកមើលទៀតហើយ ក្រោយពីគេឃើញអ្នកទាំងពីរ ស្រឡាញ់គ្នាសូម្បីតែ លោកជា វិបុល ទៅធ្វើការឆ្ងាយដល់ខេត្តក៏ តារាស្រីអ្នកនាងគង់សុជាតិ ទៅតាម និង Take care ដែរ ។ ទោះបីកាត់មេឃភ្លៀង ឬ ក្ដៅយ៉ាងណា។
ទន្ទឹមនឹងឃើញ ពីភាពយកចិត្តទុកដាក់ និង ក្ដីស្នេហ៍ដ៏ផ្អែមល្ហែមនេះ ក្នុងនោះគេក៏ឃើញមហាជនអ្នកគាំទ្រចូលទៅខមមិន អួតសរសើរ យ៉ាងព្រោងព្រាត ហើយអ្នកនាង គង់ សុជាតិ ក៏បានសរសេរឆ្លើយឆ្លងប្រកបដោយអត្ថន័យទៅវិញថា« ចាអរគុណ ច្រើន! ឆ្លងកាត់ច្រើនរឿងហើយ ពិបាកឆ្អែតហើយ សុំសុខម្តង ហើយរហូតដល់ចាស់ហ្មង»។ មួយឃ្លានេះ ពិតធ្វើឱ្យអ្នកគាំទ្រមិនតិចទេដែលឱ្យបេះដូង មេដៃ សម្ដែងការពេញចិត្តនោះ ៕