ច្បាស់ហើយ! មូលហេតុនេះសោះទើប សូដា នីតា ប្រកាសរកប្រពន្ធចុងឱ្យប្តី
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី សូដា នីតា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះសារលើគណនីហ្វេសប៊ុកប្រកាសរកប្រពន្ធចុងឱ្យស្វាមីរបស់ខ្លួន ។
សារអ្នកនាង សូដា នីតា មានអត្ថន័យបែបនេះថា «ដំណឹងប្រកាស រកស្រី ឬ ប្រពន្ធចុងឱ្យប្តីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បាន ឬ អ្នកមិត្តសិល្បៈខ្លះដែលធ្លាប់ជាសង្សាគាត់ពីមុន បែរជាត្រូវគ្នាវិញក៏បាន» ។ សារនោះ បានធ្វើឱ្យមហាជន និង មិត្តភក្តិនាងមានចម្ងល់យ៉ាងខ្លាំង ថាមូលហេតុអ្វីៗ សុខៗនាងបានបង្ហោះសារនេះឡើងស្របពេលជីវិតគូរបស់នាង កំពុងបង្ហាញនូវភាពផ្អែមល្ហែម និង មានសេចក្ដីសុខក្នុងគ្រួសារបន្ទាប់ពីមានកូនប្រុសជាទីស្រឡាញ់ហើយនោះ ។
យ៉ាងណាមិញ មុននឹងដាច់ចិត្តបង្ហោះសារខាងលើអ្នកនាង សូដា នីតា ក៏មានមូលហេតុរបស់ខ្លួនដែរ ដោយដូចពាក្យគេតែពោលថា «បើមានទៅ គឺមានមកនោះ» ពោលគឺ ដោយសារតែស្វាមីរបស់អ្នកនាង គឺតារាសម្តែង យុទ្ធ ឋានៈ បានបង្ហោះសារមួយឃ្លានឹកអាណិតប្រុសៗមានប្រពន្ធចុង ឬ ស្រី នៅខាងក្រៅ ទើបធ្វើឱ្យអ្នកនាងទប់ចិត្តខឹងស្វាមីមិនបាន ។
សារដែលលោក យុទ្ធ ឋានៈ ធ្វើឱ្យអ្នកនាង សូដា នីតា អានហើយ ហ៊ានប្រកាសរកប្រពន្ធចុងឱ្យស្វាមីនោះបានរៀបរាប់ថា «នឹកៗទៅ អាណិតណាស់អ្នកដែលមានប្រពន្ធចុង ឬ ស្រីនៅខាងក្រៅ មិនដឹងគ្នាពិបាកចិត្តប៉ុន្មានខែ ថ្ងៃ មកទេ ទើបសម្រេចចិត្តបែបនេះទេ ។ អាណិតណាស់» ។ ភ្លាមៗនោះ គេក៏បានឃើញអ្នកនាង សូដា នីតា ចូលទៅខមមិនដែរថា «សម្រេចចិត្តដែរទៅមិនបាច់អាណិតគេ ធ្វើខ្លួនឯងទៅ» ។
យ៉ាងណាមិញ ជុំវិញនឹងការបង្ហោះសាររបស់ស្វាមីភរិយាមួយគូខាលើនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើកឡើងថា អាចគ្រាន់តែជាការខឹងមួយឆាវរបស់អ្នកនាង សូដា នីតា ដែលស្វាមីបាននិយាយពាក្យលេងសើចចេញមកប៉ុណ្ណោះ ក៏ព្រោះតែមកដល់ពេលនេះអ្នកនាង និង ស្វាមី មើលទៅនៅតែបង្ហាញភាពផ្អែមល្ហែមដូចដើមនៅលើបណ្តាញសង្គមហ្វេសប៊ុក៕