អ្នកគាំទ្រគាំង ក្រោយតារាសម្ដែង Berry ហៅបុរសម្នាក់ថា ប្រពន្ធពេញៗមាត់
កាលពីពេលថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់តារាសម្តែងប្រុសរូបសង្ហា Berry ហាក់មានការចាប់អារម្មណ៍ បន្ទាប់ពីលោកបានបង្ហោះរូបភាពនឹងបុរសម្នាក់យ៉ាងស្និទ្ធស្នាល និង ថែមទាំងប្រើពាក្យមួយឃ្លាហៅ បុរសនោះថា ប្រពន្ធ ធ្វើឱ្យអ្នកគ្រប់គ្នាស្រឡាំងកាំងយ៉ាងខ្លាំង ។
រូបភាពមួយសន្លឹក អមនឹងសារជូនពរថ្ងៃកំណើតដល់បុរសម្នាក់ឈរក្បែរខ្លួនក្នុងរូបថត លោក Berry បានសរសេរថា «Happy Birthday to u ប្រពន្ធ Wish u all the best! (ឆ្នាំនេះចង់បានអី ទិញខ្លួនឯងទៅ)» ។ សារនោះដែរ កំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងមានចម្ងល់ថា តើតារាសម្តែងស្រស់សង្ហា និយាយបែបលេងសើច ឬ ក៏បុរសរូបនោះពិតជាមានទំនាក់ទំនងនឹងលោកមែន?
យ៉ាងណាមិញ បើក្រឡេកទៅមើលខមមិនលើរូបភាពមួយសន្លឹកនោះវិញ លោក Berry ក៏បានឆ្លើយ ហាក់ស្រពិចស្រពិលនៅឡើយ ក្រោយពីមានអ្នកសួរថា លោក Berry និង បុរសរូបនោះ ជាមនុស្សសំខាន់របស់លោកមែនឬ ? ហើយខមមិន ឆ្លើយតបរបស់លោកខ្លះ ហាក់ជាការពិត ហើយខ្លះទៀតហាក់បីដូចជាលែងសើចដែរ តែយ៉ាងណា មហាជនជាច្រើននឹងរង់ចាំការបកស្រាយការពិតពីលោកផ្ទាល់មាត់ពាក់ព័ន្ធនឹងរឿងនេះ៕