លេចមុខមកលើកនេះ ខៀវ សានសាណា ពិធីការិនីអភិជន ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងខ្លាំង
ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយ ពិធីការិនីដ៏មានប្រជាប្រិយភាព និង ទេពកោសល្យខ្ពស់ អ្នកនាង ខៀវ សានសាណា ដែលពេលនេះ ហាក់ពុំសូវឃើញអ្នកនាងបង្ហាញសកម្មភាពសិល្បៈក្នុងកម្មវិធីច្រើននោះឡើយ ដោយសារចុងក្រោយនេះ មានការរីករាលដាលជំងឺកូវីដ-១៩ ។
យ៉ាងណាមិញ ថ្មីៗនេះ ពិតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង រំភើបចិត្ត បន្ទាប់ពីឃើញពិធីការិនីអ្នកនាង ខៀវ សានសាណា លេចវត្តមានធ្វើជាពិធិការិនីក្នុងកម្មវិធីប្រកួត Miss Wisdom Cambodia 2021 ។ ក្នុងនោះដែរ មហាជនក៏ផ្ទុះការសរសើរទៅកានពិធីការិនីនេះយ៉ាងខ្លាំង ជាពិសេសសមត្ថភាព ការនិយាយលក្ខណៈស្ដង់ដារអន្តរជាតិសម្រាប់កម្មវិធីបវរកញ្ញានោះ ។
ជាមួយគ្នានោះ អ្នកនាង ខៀវ សានសាណា ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដែរថា នាងពិតជាមានកិត្តិយសខ្លាំងណាស់ដែលកម្មវិធីប្រកួតបវរកញ្ញា Miss wisdom Cambodia បានជ្រើសរើសនាងជាពិធីការិនីក្នុងកម្មវិធីប្រកួតដ៏អសា្ចរ្យនេះ ហើយនាងក៏សង្ឃឹមថាមហាជននឹងគាំទ្រ និង ស្រឡាញ់ពេញចិត្តនាង ។ ជាការពិតថ្វីដ្បិតជាលើកដំបូងក្នុងកម្មវិធីបែបនេះ តែមហាជហាក់ជាពេញចិត្តចំពោះពិធីការិនីតូចត្រឡឹង អ្នក នាង ខៀវ សានសាណាខ្លាំងណាស់ ។
លើសពីនេះទៅទៀតនោះ ពិធីការិនី ខៀវ សានសាណា ក៏ត្រូវបានមហាជនចាប់អារម្មណ៍ទៅលើរូបសម្រស់ដ៏ស្រស់សោភារបស់អ្នកនាងក្នុងវត្តមានជាពិធីការិនីនេះដែរ ដោយអ្នកនាងពិតជាតុបតែងខ្លួនបានស្រស់ស្អាត និង សមសួនខ្លាំងណាស់ ជាមួយឈុតខ្មែរពណ៌សម្បកមង្ឃុតនោះ ៕