ក្តៅៗ! តារាល្បីថៃ ១២ រូប ត្រូវប៉ូលិសកោះហៅ ក្រោយចេញមុខពន្លះរដ្ឋាភិបាលរឿងកូវីដ-១៩
ថ្មីៗនេះ ខណៈដែលប្រទេសថៃកំពុងតែជួបវិបត្តកូវីដ-១៩ ធ្ងន់ធ្ងរ រហូតមានប្រជាជនខ្លះដេកស្លាប់រប៉ាត់រប៉ាយតាមផ្លូវ និង មានប្រជាជនជាច្រើនទៀត បានឆ្លងកូវីដទាំងគ្មានកន្លែងព្យាបាលគ្រប់គ្រាន់ និង ត្រឹមត្រូវនោះ គេសង្កេតឃើញមានតារាល្បីៗឈ្មោះមិនតិចទេ បានចេញមុខប្រតិកម្មពន្លះរដ្ឋាភិបាលជុំវិញបញ្ហានេះ ។
ក្រោយពីមានប្រតិកម្មនឹងរដ្ឋាភិបាលហើយនោះ ស្រាប់តែនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នេះ មានតារាប្រុសស្រីល្បីប្រមាណជា ១២ នាក់ ត្រូវបានសមត្ថកិច្ចកោះហៅ ដើម្បីបំភ្លឺក្នុងករណីដែលពួកគេបានលើកឡើងកន្លងមក ទាក់ទងទៅនឹងបញ្ហាកូវីដ-១៩ ក្នុងប្រទេស ទាំងដែលខាងសមត្ថកិច្ចបានសម្អាងថា អ្វីដែលអ្នកទាំង ១២ នាក់នោះនិយាយ វាមិនដូចទៅនឹងស្ថានភាពពិតនោះទេ ។ តារាប្រុសស្រីទាំងអស់នោះរួមមាន ៖
១. តារាស្រី Kimberly
២.តារាស្រី Yaya
៣.តារាប្រុស Mark Prin
៤.ពិធីករប្រុសលោក Moddamkachapa
៥.តារាប្រុ Petch Karoonpon
៦.តារាស្រី Tuck NuiPooh
៧.លោក Nui Ernyim
៨.តារាស្រី Pui Pimonwan
៩.លោក Akechai Sri
១០.លោក King Konbai
១១.តារាស្រី Milli
១២.លោក Max Jenmana
ប្រភព៖ daradaily