ចាំក្មេងស្រីក្នុងបទ JUST RIGHT របស់ក្រុម GOT7 ទេ? ឥលូវពេញក្រមុំស្តូក សម្រស់អ៊េមខ្លាំង (វីដេអូ)
ប្រិយមិត្តអ្នកគាំទ្រវិស័យ K-Pop ប្រាកដបានស្គាល់មកហើយ នូវក្រុមចម្រៀងបុរសសម្បូរស្នេហ៍ GOT7 ដែលក្រុមនេះបានចូលមកបម្រើអារម្មណ៍អ្នកគាំទ្រតាមរយៈបទចម្រៀងពីរោះៗ ស្ទីលប្លែកៗ តាំងពីឆ្នាំ ២០១៤ ។
បើក្រឡេកទៅមើលវីដេអូចម្រៀងបទ JUST RIGHT ដែលជាស្នាដៃមួយដ៏ល្បីរបស់ក្រុមនេះ នាឆ្នាំ ២០១៦ យើងជឿជាក់ថាប្រាកដជានៅដិតជាប់ក្នុងអារម្មណ៍អ្នកគាំទ្រនៅឡើយទេ ដោយសារទំនុកភ្លេងដ៏ពីរោះ ព្រមទាំងអត្ថន័យជ្រៀលជ្រៅ រួមជាមួយការតុបតែងឆាក ជាពិសេសនោះគឺការសម្តែងតែម្តង ។
លើសពីនេះទៅទៀត ខណៈពេលវេលាចេះតែដើរទៅមុខ យើងសង្កេតឃើញថាក្មេងស្រីម្នាក់ដែលបានដើរតួនៅក្នុងបទនេះ បច្ចុប្បន្នគឺបានធំធាត់ពេញក្រមុំស្តូកទៅហើយ ចំណែកសម្រស់វិញក៏មិនធម្មតាដែរ ពោលស្រស់ស្អាតតាមបែបមនុស្សពេញវ័យ ។
ក្មេងស្រីខាងលើនេះ មានឈ្មោះថា Lee Ja In សព្វថ្ងៃមានអាយុ ១៧ ឆ្នាំ ហើយនាងបានបង្ហាញខ្លួននៅក្នុងបទ JUST RIGHT នៅពេលដែលនាងមានអាយុត្រឹម ១២ ឆ្នាំប៉ុណ្ណោះ តែនាងពិតជាមានភាពក្លាហាន ក៏ដូចជាទេពកោសល្យសម្តែងល្អបាត់ទៅហើយ ។
យ៉ាងណាមិញ ក្រោយៗមកទៀត គេក៏បានឃើញនាងបន្តប្រឡូកក្នុងវិស័យសិល្បៈជារឿយៗ តាមរយៈការលេចមុខក្នុងសម្តែងក្នុងវីដេអូចម្រៀងរបស់តារាល្បីៗមួយចំនួន ជាពិសេសនោះគឺការលេចមុខក្នុងរឿងភាគទូរទស្សន៍ផងដែរ ៕
សូមទស្សនាវីដេអូ៖