អស់ទាស់! វ៉ាន់ ម៉ូនិច និងស្វាមីឧកញ៉ា ដឹកដៃគ្នាធ្វើរឿងនេះលើកដំបូង ក្រោយសម្រាលកូនទី ២ រួច (វីដេអូ)
អ្នកលេងបណ្ដាញសង្គម ដែលតែងតែតាមដានរាល់សកម្មភាពក្នុងជីវិតឯកជនរបស់អតីតតារាសម្ដែងស្រី វ៉ាន់ ម៉ូនិច បានដឹងហើយថា បច្ចុប្បន្ន អ្នកនាងកាន់តែមានជីវិតរស់នៅយ៉ាងសោយសុខ មានក្ដីសុខបំផុត មានស្វាមីជាឧកញ៉ាវ័យក្មេង ទាំងស្រឡាញ់ ទាំងយល់ចិត្ត និង ថ្នាក់ថ្នមសព្វគ្រប់ ជាពិសេសចាប់តាំងពីទទួលបានចំណងដៃកូនប្រុសទី ២ មក កាន់តែបន្ថែមនូវសុភមង្គលក្នុងគ្រួសារខ្លាំងឡើង ។
ជាក់ស្ដែងថ្មីៗនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀតជាមួយនឹងសកម្មភាពយ៉ាងផ្អែមល្ហែម ដែលឃើញអតីតតារាសម្ដែងស្រីរូបនេះ បញ្ចេញលើបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់នាង ។ ក្នុងនោះ អ្នកនាង វ៉ាន់ ម៉ូនិច ជាមួយនឹងស្វាមី បានសាងភាពរ៉ូមែនទិច ដោយជិះកប៉ាល់គយគន់មើលទេសភាពយ៉ាងស្រស់ត្រកាលកណ្ដាលទីក្រុងភ្នំពេញនៅលើទន្លេចតុមុខ ដោយមើលទៅហាក់មានភាពស្រស់ស្រាយ រីករាយ និង ក្ដីសុខបំផុត ។
ទន្ទឹមនឹងនោះ ក្រោយពីបានឃើញសកម្មភាពយ៉ាងរ៉ូមែនទិចនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម មានចិត្តច្រណែននឹងវាសនា របស់ តារាស្រីរូបនេះ ដែលទទួលបានគូជីវិតយ៉ាងល្អស័ក្តិសម និង សាងគ្រួសារដ៏មានក្ដីសុខបែបនេះ ៕
សូមទស្សនាវីដេអូខាងក្រោម៖
View this post on Instagram
View this post on Instagram
View this post on Instagram