ឈិន សុធារី ឆ្អឹងអណ្តែត ក្តាប់ជំនួញពេញដៃ ក្រោយជួបស្នេហ៍ស្មោះឧកញ៉ាសង្ហា
ក្រោយពីបានជួបស្នេហ៍ថ្មី ស្អំបេះដូងអស់ជាច្រើនខែហើយនោះ អ្នកនាង ឈិន សុធារី កាន់តែបើកចំហពេញទំហឹងពីទំនាក់ទំនងនឹងគូស្នេហ៍ដែលមានងារជាឧកញ៉ាកាន់មុខជំនួញពេញៗដៃនោះ ។ លើសពីនោះ អ្នកនាង ឈិន សុធារី និង ម្ចាស់បេះដូងថ្មីរូបនេះ ក៏តែងតែបង្ហាញពីសុភមង្គលពេញទីលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនមួយចំនួនលួចមានកូនចិត្តច្រណែនមិនតិចនោះទេ ។
ក្រោយពីបើកចំហជាសាធារណៈលែងលាក់លៀមហើយនោះ អ្នកនាង ឈិន សុធារី មិនត្រឹមតែទទួលបានអ្នកស្អំបេះដូងយ៉ាងស្ម័គ្រស្មោះនោះទេ គឺអ្នកនាងក៏បានក្លាយខ្លួនទៅជាអ្នកជំនួញថ្មីយ៉ាងជោគជ័យ ក្នុងការចូលរួមសហការណ៍ជាមួយនឹងគូស្នេហ៍សង្ហារូបនោះផងដែរ ។
កន្លងមក មហាជនជាច្រើនបានដឹងមកហើយថាអ្នកនាង ឈិន សុធារី បានបើកគម្រោងសាងសង់ផ្ទះល្វែងជាច្រើនកន្លែងជាមួយគូស្នេហ៍ឧកញ៉ា តែការពិតមុខជំនួញក្នុងដៃរបស់អ្នកនាង គឺមិនត្រឹមតែមានតែគម្រោងផ្ទះល្វែងម្យ៉ាងនោះឡើយ អ្នកនាងមានមុខជំនួញជាច្រើនទៀតស្ថិតនៅក្រោម Gilo Group ។
មុខជំនួញនៅក្រោម Gilo Gorup ដែលអ្នកនាង ឈិន សុធារី កំពុងកាន់កាប់នោះ មានដូចជាភោជនីយដ្ឋានជីឡូវីឡា (Gilo Villa Resturant & Pub) ភោជនីយដ្ឋានជីឡូសាងស្នេហ៍ (Gilo Sang Sne) និង Gilo Cosmetic ជាដើម ៕