Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ថ្ងៃកំណើត ឌី សូនិត្តា ខំទិញពេជ្រជូនម្ដាយ ​តែបែរជាម្ដាយ​ពោលពាក្យ​មិនសប្បាយ​ចិត្ត ព្រោះ​មូលហេតុ​នេះ
តារា

ថ្ងៃកំណើត ឌី សូនិត្តា ខំទិញពេជ្រជូនម្ដាយ ​តែបែរជាម្ដាយ​ពោលពាក្យ​មិនសប្បាយ​ចិត្ត ព្រោះ​មូលហេតុ​នេះ

អត្ថបទដោយ​៖ Lyhorng កក្កដា ១៨, ២០២១

កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២១ ត្រូវជាថ្ងៃខួបកំណើតរបស់តារាសម្ដែងស្រី ឌី សូនិត្តា ដែលនាងទទួលបានការ Surprise នំខួប​កំណើត ​ក៏​ដូច​ជា​កា​ដូ​ជា​ច្រើន ពីសំណាក់​មិត្តភក្តិ បងប្អូន​របស់នាង ​ព្រមទាំងទទួល​បានការជូនពរ​ពីមហាជនលើបណ្ដាញសង្គម ផងដែរ។

ជាមួយគ្នានោះ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួនឆ្នាំនេះ ឃើញថាតារាស្រីរូបនេះ បានធ្វើការជូនគ្រឿងអលង្ការយ៉ាងមានតម្លៃមួយ​ដល់ម្ដាយជាទីស្រឡាញ់​រប​ស់​នាង គឺជាខ្សែកពេជ្រមួយខ្សែ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺបន្ទាប់ពីកូនស្រីបាន Surprise កាដូនេះហើយ ក៏បានឃើញម្ដាយរបស់ តារា​ស្រីរូប​នេះ បាន​បង្ហោះរូបភាព​ខ្សែ​កពេជ្រ ភ្ជាប់ជាមួយ​សារលើ​បណ្ដាញ​សង្គម ដោយបានពោលពាក្យ ថាមិន​សប្បាយចិត្ត​ចំពោះកាដូរបស់​កូន ក៏ព្រោះ​តែហេតុផលមួយ ដែល​គាត់​បាន​សរសេររៀបរាប់យ៉ាងវែងអន្លាយ។

ក្នុងសារនោះ ម្ដាយរបស់ តារាស្រីរូបនេះ បានរៀបរាប់ថា « ថ្ងៃ15ខែ07ឆ្នាំ2021ជាថ្ងៃខួបកូនស្រី ឌី សូនិត្តា ម្តាយមិន​បានអោយ​អីកូន បែរជា​កូន​មក​ស៊ុប​ប្រាយទិញខ្សែករបន្តោងពេជ្រអោយម្តាយទៅវិញ កូនសួរថាម៉ែសប្បាយចិត្តទេ ម៉ែម្នាក់នេះមិនសប្បាយទេ កូនសួរថាហេតុអីទៅម៉ែ កន្លង​មក​កូន​រកបាន កូនទិញឡានទិញក្រវឹលពេជ្រ ជញ្ចៀនពេជ្រ ខ្សែដៃពេជ្រ អោយម៉ែពាក់ចូលរួមកម្មវិធីនាៗ ម្តាយសប្បាយអរព្រោះ កូនស្រីរក​លុ​យ​បាន​​គ្រប់ច្រក ​បច្ចុប្បន្នឥឡូវកូន​រកលុយពុំបាន ​បិទខ្ទប់ទាំងអស់ ​មុនថ្ងៃដល់ខួប អាបងលួច​ប្រាប់ម៉ែៗខួបនិត​វាថាដូរឡាន​អោយម៉ែៗ​បានហាមថា កុំតែហ៊ានដូរ ទៅណា មកណាម៉ែ លែងជិះឡានហើយ ស្មានតែផុតហើយ លួចទិញខ្សែករបន្តោងពេជ្រអោយទៀត ម៉ែអគុណកូនហើយ ​ដែ​ល​​បំ​ពេញ​បំណង​ម្តាយ តែកាលៈទេសៈ ​នេះមិនដឹងពាក់​ទៅណាទេ បីកុំ បីការ​ពារ ​មានតែទទួលយក​ហើយជូនពរ​កូន មានសុខភាពល្អ ជៀសផុតពី​ជំងឺ​កាច​សាហាវ មានសេចក្តីសុខទាំងផ្លូវកាយចិត្ត នឹងកូនប៉ងប្រាថ្នាអ្វី បានដូចបំណង អ្វីដែលកូនស្រីម៉ែប៉ងណា ​កូនបានធ្វើបុណ្យ​ជាមួយព្រះរស់ ផលបុណ្យ​នោះ កូននឹងទទួល​បានពេលចៅ​ស្មាយ៍ធំ ឡើងគេនឹងស្រឡាញ់​កូនគោរពកូន ដូចកូនធ្វើមកម្តាយ​ចឹង ធ្វើបុណ្យបានបុណ្យ»។

ទន្ទឹមនឹងនោះ ក្រោយពីតារាស្រីរូបនេះ បានអានសាររបស់ម្ដាយនាងរួច នាងក៏បានធ្វើការស៊ែរបន្ត ដោយពោលពាក្យលេង​សើចឡាយឡំជា​មួយ​នឹង​ភាព​រំជួ​លចិត្តផងថា «កុំឆ្ងល់ថាកាដុងចេះកំណាព្យកាបក្លោងពីណាមកបងប្អូនដែលមានអារម្មណ៍ អានទាំងញញឹមហើយលាយឡំ​ជាមួយទឹក​ភ្នែ​ក​​ទេ​??​? អារម្មណ៍ដែលឈឺផង រំភើបផង សប្បាយផង តូចចិត្តផង អាណិតផង ​ពិបាករ៉ាយ​រ៉ាប់ណាស់​»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់