Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អីយ៉ា! ស្ងាត់ៗ លីកា អតីតសមាជិកក្រុម OMG ត្រូវ​បានគូ​ស្នេហ៍ឱ្យចា​ស់​ទុំចូល​ចែចូវ​ហើយ​
តារា

អីយ៉ា! ស្ងាត់ៗ លីកា អតីតសមាជិកក្រុម OMG ត្រូវ​បានគូ​ស្នេហ៍ឱ្យចា​ស់​ទុំចូល​ចែចូវ​ហើយ​

អត្ថបទដោយ​៖ Lyhorng កក្កដា ១៨, ២០២១

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់រួចហើយ ពី អតីតសមាជិកក្រុមរាំដ៏ល្បី OMG ឈ្មោះ តែ ស៊ុនសុដាលីកា ហៅក្រៅថា លីកា ដែលរូបនាង ពិត​ជា​ទ​ទួ​​ល​បានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនលើបណ្ដាញសង្គម ជាមួយនឹងសមត្ថភាពរាំ ជាពិសេសរូបសម្រស់ដ៏ស្រស់សោភារបស់នាង។

យ៉ាងណាមិញ ស្រីស្អាតរូបនេះ តែងតែទទួលបានការចាប់អារម្មណ៍តាមដានពីអ្នកគាំទ្រ ជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់នាង ជាពិសេស គឺ​ទំ​នា​ក់​ទំ​ន​ង​ស្នេហា​របស់នាង ជាមួយគូស្នេហ៍ ដែលតែងបើកចំហលើបណ្ដាញសង្គម ព្រមទាំង​បញ្ចេញនូវ​ភាពផ្អែមល្ហែម​ជាមួយគ្នា​ជាហូរហែ។

ដោយឡែក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ កាន់តែចាប់អារម្មណ៍ និង ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ​បន្ទាប់ពីបាន​ទទួលដំណឹង​ថា ស្រី​ស្រ​ស់រូបនេះ ​និង ​គូស្នេហ៍ ត្រូវបានចាស់ទុំទាំង​សងខាង​ចូលភ្ជាប់ពាក្យ ភ្ជាប់​សម្ដីនឹង​គ្នាហើយ ដែល​ប្រពៃណីខ្មែរហៅថា «ចូលចែចូវ ឬ ស្ដីដ​ណ្ដឹ​ង​»។

នេះបើតាមការបង្ហោះរូបភាព និងសារលើបណ្ដាញសង្គម ឈ្មោះ តែ ស៊ុនណាង ដែលត្រូវជាឱពុករបស់តារាស្រីរូបនេះ ដោយលោកបាននិ​យា​យ​ថា «ដោយសារតែ Covid-19 ក្នុងនាមជាអាណាព្យាបាលកូនទាំងពីរ ​បានត្រឹម​តែភ្ជាប់ពាក្យ​សម្តីប៉ុណ្ណោះ ដើម្បីរង់​ចាំថ្ងៃល្អ បន្ទាប់​ពីស្ងប់ស្ងាត់ពី Co​vi​d​-19​» ។

ក្នុងនោះដែរ ក៏បានឃើញ គូស្នេហ៍របស់នាង បានបង្ហោះលើបណ្ដាញសង្គមផងដែរ ថា «អរគុណប៉ាម៉ាក់ទាំងសងខាង​ ដែលបំពេញបំណងកូន​ទាំ​ង​ពីរ ​​Vun Saravuth Sunsodalyka Te 18.07.2021»។

ក្រោយឃើញបែបនេះ ធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រ បានចូលខមមិនអបអរសាទរ និង ​ជូនពរឱ្យអ្នក​ទាំងពីរ​បានចូលរោង​ជ័យឆាប់ៗ​ផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់