Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 កូវីដមិនថមថយ! ឆន សុវណ្ណារាជ ​ប្រុង​ប្រយ័ត្នខ្លាំង​រហូតធ្វើ​រឿងមួយ​នេះ ​ស្ទើរតែរាល់ថ្ងៃ
តារា

កូវីដមិនថមថយ! ឆន សុវណ្ណារាជ ​ប្រុង​ប្រយ័ត្នខ្លាំង​រហូតធ្វើ​រឿងមួយ​នេះ ​ស្ទើរតែរាល់ថ្ងៃ

អត្ថបទដោយ​៖ Lyhorng កក្កដា ១៨, ២០២១

សង្កេតឃើញថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ឆន សុវណ្ណារាជ បើទោះបីជាស្ថានភាពកូវីដ-១៩ នៅកម្ពុជា នៅមានការរីករាល​ដា​ល​ខ្លាំងក៏ពិតមែន ប៉ុន្តែលោក ​នៅតែមាន​ភាពមមាញឹកខ្លាំង​ជាមួយនឹងការងារ​សិល្បៈចម្រៀង​របស់លោក ​ដែលតែងលេចមុខក្នុង​កម្មវិធីប្រគុំតន្ត្រីនៅ​តា​ម​ស្ថានីយ៍ទូរទស្សន៍ផ្សេងៗ។

យ៉ាងណាមិញ ជាមួយនឹងភាពមមាញឹកក្នុងការងារសិល្បៈនេះ ចាប់អារម្មណ៍ឃើញថា តារាប្រុសរូបនេះ នៅមួយរយៈនេះ តែងតែគិតគូរពី​សុវត្ថិភា​ព​ផ្ទា​ល់​ខ្លួន ក៏ដូចជាអ្នកជុំវិញខ្លួន និងមានភាពប្រុងប្រយ័ត្នខ្ពស់បំផុត ​ខណៈពេល​ដែលស្ថាន​ភាពកូវីដ-១៩ ​នៅតែបន្តរក​ឃើញការឆ្លង​រាលដាល​ច្រើ​ន​នោះ ​។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺដើម្បីសុវត្ថិភាព លោក បានធ្វើការពិនិត្យសុខភាព ដោយការធ្វើតេស្តរហ័ស​រកជំងឺកូវីដ-១៩ ស្ទើរតែ​រាល់​ថ្ងៃ​តែ​ម្ដង។

នេះបើតាមការបង្ហោះរបស់ តារាប្រុសរូបនេះ ប្រាប់ដល់មហាជនពីលទ្ធផលតេស្ដរបស់លោក ​រាល់មុនចេញ​ទៅបំពេញ​ការងារម្ដងៗ​។ ដោយ​​លោ​ក​បា​ន​​និយាយថា ​«និយាយទៅគឺថាតេស្តរហ័សស្ទើរតែរាល់ថ្ងៃ តែមិនអី​ទេដើម្បីសុវត្ថិ​ភាពខ្លួនឯង​នឹង​អ្នកដទៃ ​កុំភ្លេចណា​៣កុំ៣ការ​ពារ»​។

នេះជាវិធីដ៏ល្អប្រសើរមួយ ដែលតារាប្រុសរូបនេះ បានធ្វើដើម្បីរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន ​ក៏ដូចជាអ្នក​នៅជុំវិញខ្លួន​របស់លោក ​ក្នុងពេលដែលលោក កំពុងតែមមាញឹក​ជាមួយនឹងការងារសិល្បៈបែបនេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់