
លោក Nawat កំពុងបន់ព្រះ សំពះទេវតា រង់ចាំលទ្ធផលចុងក្រោយ ពេលគ្រូពេទ្យឱ្យចេញពីបន្ទប់ ICU
អស់រយៈពេលជិត ២ សប្តាហ៍មកហើយ ដែលលោក Nawat ជាស្ថាបនិកកម្មវិធី Miss Grand International មានអាការធ្ងន់ធ្ងរត្រូវចូលបន្ទប់ ICU បន្ទាន់ ដើម្បីតាមដានអាការដ៏គួរឱ្យបារម្ភរបស់លោកបន្ទាប់ពីបានឆ្លងជំងឺកូវីដ-១៩ ថ្មីឈ្មោះ Delta របស់ឥណ្ឌា កាលពីពេលកន្លងទៅនោះ ។
ទន្ទឹមនឹងនោះដែរ អតីត Miss Grand Thailand 2020 ក៏ធ្លាប់បានចេញមុខបង្ហោះសារបញ្ជាក់ពីអាការ និង ស្ថានភាពជំងឺដ៏ធ្ងន់ធ្ងររបស់លោក Nawat ជាច្រើនដងហើយ ខណៈពេលដែលលោកកំពុងតែចូលសង្រ្គោះនៅក្នុងបន្ទប់ ICU កាលពីប៉ុន្មានថ្ងៃមុន ។ អ្វីដែលសំខាន់នោះ បន្ទាប់ពីបានឮដំណឹងថា លោកចូលបន្ទប់ ICU មិនអាចកម្រើកខ្លួនបាន ពិតជាធ្វើឱ្យអ្នកគាំទ្រលោកមានការព្រួយបារម្ភជា និង ក្តុកក្តួលជាខ្លាំងចំពោះជាស្ថាបនិក Miss Grand ម្នាក់នេះ ។
ដោយឡែកនៅថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២១ នេះ មហាជនពិតជាមានការភ្ញាក់ផ្អើល និង រំភើបចិត្តជាខ្លាំង បន្ទាប់ពីឃើញអ្នកគ្រប់គ្រងរបស់លោកបានចេញមុខបញ្ជាក់ថា ពេលនេះលោក Nawat ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីបន្ទប់ ICU ហើយ បន្ទាប់ពីអាការរបស់លោកមានភាពប្រសើឡើងច្រើនមក ។ មួយវិញទៀតអ្វីដែលសំខាន់នោះ ពេលនេះលោកកំពុងតែរង់ចាំដំណឹងល្អពីគ្រូពេទ្យថាលោកអាចត្រឡប់ទៅផ្ទះបានពេលណា ៕
ប្រភព៖ Thairath