
ព្រះអើយ! So Junghwan សមាជិកក្រុម Treasure ទីពីរបានឆ្លងកូវីដ-១៩
តាមផលិតកម្ម YG បានឱ្យដឹងនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នេះថា សមាជិកក្រុម Treasure គឺ So Junghwan បានតេស្តវិជ្ជមានកូវីដ-១៩ ម្នាក់ទៀតហើយ បន្ទាប់ពីសមាជិកដំបូង Do Young បានតេស្តឃើញនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ។
កាលពីពាក់ព័ន្ធដំបូងជាមួយសមាជិកទាំងអស់ រួមទាំង Junghwan ក៏បានទៅធ្វើសំណាកម្តងរួចហើយដែរ ដែលទទួលបានលទ្ធផលអវិជ្ជមាន ។ ក្រោយមក Junghwan ក៏ត្រូវបានគេណែនាំឱ្យផ្តាច់ខ្លួនធ្វើចត្តាឡីស័ក បន្ទាប់ពីបានធ្វើបាន ៣ ថ្ងៃ Junghwan ក៏បានព្យាយាមពិនិត្យសុខភាពរបស់ខ្លួន ដោយធ្វើតេស្តរហ័សជាប់រហូត ហើយលទ្ធផលដែលទទួលបាននោះ គឺវិជ្ជមាន ។ ដើម្បីជាការបញ្ជាក់ គេក៏បានយកសំណាកលោកទៅធ្វើម្តងទៀតផងដែរ ឯលទ្ធផលគឺពិតជាវិជ្ជមានពិតប្រាកដមែន ។
យ៉ាងណាមិញ ខាងផលិតក៏បានធ្វើការអរគុណទៅកាន់អ្នកគាំទ្រទាំងអស់ផងដែរ ដែលបានបារម្ភ និង លើកទឹកទៅដល់តារារបស់ខ្លួន ហើយក៏បានសន្យាថានឹងធ្វើការផ្តល់ដំណឹងទាក់ទងទៅនឹងស្ថានភាពរបស់សមាជិកក្រុមទាំងអស់ម្តងទៀតផងដែរ ៕
ប្រភព៖ Soompi