Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អ្នកណាហ្វេនរឿងតៃវ៉ាន់? មើល Idol ចុះ អាយុ ៤៦ឆ្នាំហើយ នៅជះភាពសង្ហា ស្មានទើប ២០ស្ដើង
តារា

អ្នកណាហ្វេនរឿងតៃវ៉ាន់? មើល Idol ចុះ អាយុ ៤៦ឆ្នាំហើយ នៅជះភាពសង្ហា ស្មានទើប ២០ស្ដើង

អត្ថបទដោយ​៖ Chandy កក្កដា ១៩, ២០២១

តារាចម្រៀង និង សម្ដែងតៃវ៉ាន់ លោក Jimmy Lin ដែលជាតួឯកប្រុស ក្នុងរឿង «My Lucky Star» ដ៏ល្បីកាលពីឆ្នាំ ២០០៧ ទទួល​បានប្រជា​ប្រិ​យ​ភាព​ក្នុងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស ផងដែរ ។

គិតរហូតមកដល់បច្ចុប្បន្ននេះ តារាសម្ដែងប្រុស និង ជាអ្នកប្រណាំងឡានអាជីពរូបនេះ ឈានចូលវ័យ ៤៦ឆ្នាំហើយ ប៉ុន្តែសម្រស់របស់លោក​នៅ​តែ​មិ​ន​​ថ​ម​​​ថយ​ទៅតាមអាយុនោះឡើយ ពោលគឺនៅតែស្រស់សង្ហាដូចមុនដដែល។

ថ្វីត្បិតថា តារាប្រុសរូបនេះ ហាក់ដូចជាឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលច្រើនឆ្នាំ មិនសូវជាបង្ហាញមុខក៏ពិតមែន ប៉ុន្តែនៅលើបណ្ដាញ​ស​ង្គម ​Instagram របស់លោក នៅតែមានបង្ហាញពីជីវិតឯកជនផ្ទាល់ខ្លួនរស់នៅយ៉ាងមានភាពហ៊ឺហារ និងពេញដោយក្តីសុខ ។ លោក បា​ន​រៀប​ការ​ជាមួយនឹងភរិយារបស់លោក អ្នកនាង Kelly Chen ដែលជាតារាម៉ូដែល និង សម្ដែងអាជីព ព្រមទាំងមានកូន ៣នាក់ ក្នុងបន្ទុកគ្រួសារ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែកត់សម្គាល់ខ្លាំងជាងនេះ គឺ Jimmy Lin បើទោះជាលោកមានវ័យ ៤៦ឆ្នាំហើយមែន ប៉ុន្តែបើនិយាយត្រឡប់មកវិញ លោ​ក ​​នៅតែស្អាតសង្ហាមិនចាញ់អ្នកមានវ័យជាង ២០ ឆ្នាំនោះទេ បើសិនជាគេមិនបានដឹងពីអាយុពិតរបស់លោកនោះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់