Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ជា លាងឈែ ចេញមកប្រតិកម្មផាំងៗ ជុំវិញការប្រៀបធៀបគុណភាពកុនខ្មែរ និង បរទេស
តារា

ជា លាងឈែ ចេញមកប្រតិកម្មផាំងៗ ជុំវិញការប្រៀបធៀបគុណភាពកុនខ្មែរ និង បរទេស

អត្ថបទដោយ​៖ Phanith កក្កដា ១៦, ២០២១

ភាគច្រើនប្រិយមិត្តសុទ្ធតែបានស្គាល់ហើយ តារាសម្ដែងប្រុសរូបសង្ហា សាច់សខ្ចីដូចតារាកូរ៉េ លោក ជា លាងឈែ ដែលជាតារាសម្តែងដ៏មានទេពកោសល្យ និង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។ ជាពិសេស រូបសម្រស់តារាប្រុសរូបនេះ តែងធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ឡើយ ។

ថ្មីៗនេះ នៅលើបណ្ដាញសង្គម មិនថាហ្វេសប៊ុក ឬ Tik Tok នោះទេ ហាក់បីជាផ្ទុះរឿងរ៉ាវបន្ទាប់ពីធ្លាយដំណឹងថា ប្រទេសថៃគ្រោងនឹងសាងប្រាសាទចម្លងដូចនឹងប្រាសាទអង្គរវត្តខ្មែរ ។ ក្រោយពីផ្ទុះរឿងនេះ មកគេកត់សម្គាល់ឃើញថា មានមហាជនខ្មែរជាច្រើនសម្ដែងការមិនពេញចិត្តទៅកាន់ប្រទេសថៃ ដល់ថ្នាក់អ្នកគាំទ្រតារាថៃមួយចំនួនបាននាំគ្នា Unfollowed និង លែងគាំទ្ររឿងថៃទៀតផង ។

ជាមួយគ្នានោះ ក៏ផ្ទុះរឿងការប្រៀបធៀបរវាងរឿងភាគខ្មែរ និង រឿងបរទេសផងដែរ ។ ដោយគេកត់សម្គាល់ឃើញថា រាល់រឿងបរទេសតែងត្រូវបានមហាជនខ្មែរគាំទ្រច្រើនជាងរឿងខ្មែររបស់ខ្លួន ។

ជុំវិញរឿងរ៉ាវនេះស្រាប់តែគេឃើញតារាប្រុស លោក ជា លាងឈែ បានចេញមកប្រតិកម្មថា «និយាយឱ្យខ្លី ចង់ឱ្យកុនខ្មែរមានគុណភាពកម្រិតណាក៏បានដែរ ឱ្យតែមានលុយចាយ ហើយខ្ញុំសុំធានាថាបើកុនបរទេសចំណាយតិចដូចយើងគឺផលិតមិនបានគុណភាពដូចយើងនោះទេ ។ ជាចុងក្រោយវាសនាកុនខ្មែរគឺស្ថិតលើការគាំទ្រ និង យោគយល់ពីបងប្អូនខ្មែរទាំងអស់គ្នា» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់