
សង្វេគណាស់! មាស សាលី បាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីជួបមុខលាលើកចុងក្រោយ ក៏មិនអាច
លោក មាស សាលី ដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលលោកបានឃ្លាតឆ្ងាយពីវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ដោយសព្វថ្ងៃលោកកំពុងតែកសាងគ្រួសារមួយយ៉ាងមានសុភមង្គលនៅលើទឹកដីសហរដ្ឋអាមេរិក ។
ដោយឡែកនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះ បានទទួលដំណឹងថា អតីតតារាចម្រៀងប្រុសរូបនេះ កំពុងតែមានទុក្ខដ៏សែនក្រៀមក្រំ ដោយបានបាត់បង់មនុស្សជាទីស្រឡាញ់ គឺលោកយាយបង្កើតរបស់លោកបានទទួលមរណភាពហើយកាលពីយប់មិញនេះ ។
នេះបើតាមការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមរបស់លោក មាស សាលី ខណៈពេលដែលលោកកំពុងតែរស់នៅសហរដ្ឋអាមេរិកនៅឡើយ រីឯលោកយាយដែលបានចែកឋាននេះ គឺរស់នៅទឹកដីខ្មែរ ដូចនេះលោកមិនបានជួបមុខលោកយាយជាលើកចុងក្រោយនោះទេ បានត្រឹមតែបង្ហាញនូវភាពសោកសៅរបស់ខ្លួនតាមរយៈបណ្ដាញសង្គមប៉ុណ្ណោះ ដោយលោកបានសរសេរថា «សូមឱ្យលោកយាយទៅកាន់ឋានសុខគតិភព» ។
ក្រោយពីបានឃើញតារាប្រុសរូបនេះ បានជួបទុក្ខដ៏ក្រៀមក្រំនេះ មហាជនក៏ដូចជាមិត្តក្នុងវិស័យសិល្បៈជាច្រើនបានសម្ដែងនូវភាពសោកស្ដាយ ព្រមទាំងចូលរួមរំលែកទុក្ខដល់រូបលោក និង ក្រុមគ្រួសារផងដែរ ៕