Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ស្ងាត់ៗ ឈិន សុធារី ក្លាយជាជំទាវ ក្រោយប៉ះស្នេហ៍ឧកញ៉ាសង្ហា កាន់ជំនួញពេញដៃ ហ៊ឹកហ៊ាក់ណាស់
តារា

ស្ងាត់ៗ ឈិន សុធារី ក្លាយជាជំទាវ ក្រោយប៉ះស្នេហ៍ឧកញ៉ាសង្ហា កាន់ជំនួញពេញដៃ ហ៊ឹកហ៊ាក់ណាស់

អត្ថបទដោយ​៖ Vathey កក្កដា ១៦, ២០២១

ជឿជាក់មហាជនពិតជាបានជ្រាបហើយថា អតីតតារាចម្រៀង និង ពិធីការិនី ឈិន សុធារី បានរកឃើញអ្នកស្អំបេះដូងថ្មីជាបុរសរូបសង្ហា មានងារជាឧកញ៉ា ហើយថែមទាំងជាអ្នកជំនួញថែមទៀត តែថ្មីៗកន្លងទៅនេះ ឈិន សុធារី បានព្រលយថា យើងអស់កម្មជាមួយគ្នាត្រឹមនេះ ធ្វើឱ្យមិត្តភក្តិមានការងឿងឆ្ងល់ជាខ្លាំង ហើយខ្លះសង្ស័យថាគូស្នេហ៍ទើបចាប់ផ្តើមនោះ អាចឈានដល់ផ្លូវបែកបាក់ផងដែរ ។

យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះ មន្ទិលសង្ស័យខាងលើ ក៏បានបាត់រលុបទៅ បន្ទាប់ពីអតីតតារាចម្រៀង ឈិន សុធារី បានដឹកដៃគូស្នេហ៍ជាឧកញ៉ារូបនោះ ទៅធ្វើការបើកសម្ពោធលក់គម្រោងផ្ទះល្វែងប្រមាណជា ៤០០ ល្វែងជាមួយគ្នា ។ នេះបើតាមការបង្ហោះនៅលើផេកសិល្បករកម្ពុជា ។

សកម្មភាព និង រូបភាពទាំងនោះដែរ បានធ្វើឱ្យមិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន បាននឹកសរសើរដល់តារាស្រីរូបនេះ ដែលទីបំផុតអ្នកនាងបានរកស្នេហ៍ថ្មីឃើញ ជាបុរសវ័យកណ្តាលម្នាក់មានទាំងព្រម មិនថាទ្រព្យធន ឋានៈ ឬ រូបសម្បត្តិឡើយ ។ ជាពិសេសក្រោយពីសាងស្នេហ៍ថ្មីយ៉ាងផ្អែមល្ហែមហើយនោះ អ្នកនាង ឈិន សុធារី ក៏បានក្លាយជាជំទាវ ក្តោបនូវមុខជំនួញមួយចំនួននៅក្នុងដៃ រួមនឹងជំនួញអចលនៈទ្រព្យទៀតផង ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់