
ជាកូវីដមិនប៉ុន្មានផង Ploy ដឹកដៃមិត្តស្រី ហោះវឹងទៅធ្វើរឿងនេះនៅអាមេរិក យ៉ាងព្រងើយ
ថ្មីៗនេះ តារាស្រី Ploy Cherman ត្រូវបានមហាជនសង្ស័យថា នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងសិស្សប្អូនស្រីម្នាក់មានឈ្មោះ Claudin បន្ទាប់ពីអ្នកទាំងពីរបានបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់កាលពីពេលកន្លងទៅនោះ ។
ទំនាក់ទំនងនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្វីដែលធ្វើឱ្យមហាជនកាន់តែបើកភ្នែកធំៗថែមទៀត គឺថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នេះ បន្ទាប់ពី Ploy បានដឹកដៃ Claudin ហោះទៅកម្សាន្តលើទឹកដីអាមេរិក ទាំងមិនខ្វល់ថាកូវីដកំពុងតែច្របូកច្របល់នោះ ។ ក្នុងដំណើរកម្សាន្តលើទឹកដីអាមេរិកលើកនេះដែរ Ploy Cherman ហាក់បីដូចជាមិនរងានោះឡើយ ព្រោះមានម្ចាស់បេះដូងម្នាក់កំដរនាងក្នុងការរួមដំណើរ ។
ជាមួយគ្នានោះដែរ គ្រាន់តែទៅដល់ទឹកដីអាមេរិកភ្លាម Ploy Cherman និង នាង Claudin មិនបង្អង់យូរឡើយ ដោយបានដឹកដៃគ្នាដើរកម្សាន្តស្ទើរតែគ្រប់ទីកន្លែងលើទឹកដីនោះ ។ លើសពីនេះទៅទៀតនោះ បើទោះបីដំណើរកម្សាន្តរីករាយយ៉ាងណាក៏ដោយ តែអ្នកទាំងពីរក៏មិនភ្លេចបង្ហោះរូបភាពផ្អែមល្ហែមឱ្យមហាជនអ្នកគាំទ្របានមើលនោះដែរ ៕
ប្រភព៖ Sanook