Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 កន្លងទៅ ៧ ឆ្នាំហើយ ពេជ្រ សោភា នៅតែនឹកអាល័យឪពុក រហូតពោលពាក្យកម្សត់បែបនេះ
តារា

កន្លងទៅ ៧ ឆ្នាំហើយ ពេជ្រ សោភា នៅតែនឹកអាល័យឪពុក រហូតពោលពាក្យកម្សត់បែបនេះ

អត្ថបទដោយ​៖ Lyhorng កក្កដា ១៨, ២០២១

ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា មានជីវិតរស់នៅយ៉ាងមានសុភមង្គល និងមានក្ដីសុខជាមួយនឹងភាពជោគជ័យក្នុងអាជីពសិល្បៈ ព្រមទាំងមុខជំនួញផ្ទាល់ខ្លួន ដែលតែងតែបង្ហាញនូវភាពរីករាយលើបណ្ដាញសង្គម។

ដោយឡែក នៅពីក្រោយនៃស្នាមញញឹមទាំងអស់នេះ ក្នុងចិត្តរបស់ តារាស្រីរូបស្រស់នេះ នៅតែបង្កប់ដោយភាពសោកសៅ ដែលតែងតែនឹករឭកចំពោះលោកឪពុកជាទីស្រឡាញ់ ដែលបានលាចាកលោកយ៉ាងកម្សត់ជាច្រើនឆ្នាំទៅហើយ ដែលឃើញម្ដងម្កាល នាងក៏បានបញ្ចេញមកក្រៅតាមរយៈការបង្ហោះសារផ្សេងៗ។

ជាក់ស្ដែង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ជាថ្ងៃគម្រប់ខួប ៧ឆ្នាំ ដែលឪពុកកម្សត់របស់តារាចម្រៀងស្រីរូបនេះ បានទទួលមរណភាព ដោយឃើញលើបណ្ដាញសង្គមរបស់នាង បានធ្វើការបង្ហោះរូបភាពចាស់ៗជាមួយលោកឪពុក និង សាររៀបរាប់បង្ហាញពីសេចក្ដីនឹករឭកដល់លោកឪពុកយ៉ាងរំជួលចិត្ត។ ក្នុងនោះ ពេជ្រ សោភា បានរៀបរាប់ថា « ពុកគេងយូរណាស់ ពួកកូនមិនទាន់បានធ្វើគ្រប់ដើម្បីពុកទេ ៧ឆ្នាំសុខទុក្ទយ៉ាងណា មើលមិនដឹង មើលមិនឃើញ ថានៅកន្លែងណា ពុកអើយពុក កូន​​ៗ​​ពុកនឹកពុកគ្រប់ពេល»។

ទន្ទឹមនឹងនោះ បន្ទាប់ពីបានឃើញការបង្ហោះសាររបស់ ពេជ្រ សោភា បែបនេះ ក៏បានធ្វើឱ្យមហាជនមានចិត្តអាណិត ព្រមទាំងបានចូលខមមិន ផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តជាច្រើនដល់រូបនាងផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់