ព្យាបាលបាន ១២ ថ្ងៃ ពេលនេះ រចនា រ៉ាវ៉ាឌី បានជាសះស្បើយពីកូវីដហើយ (វីដេអូ)
ដូចដែលមហាជនបានជ្រាបមកហើយពីតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព រចនា រ៉ាវ៉ាឌី ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ដោយនាងបានទៅសម្រាកព្យាបាលនៅកន្លែងព្យាបាលកូវីដ-១៩ មួយកន្លែងនៅរាជធានីភ្នំពេញ ។
ដោយឡែកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះ បានឃើញវីដេអូខ្លីមួយបង្ហោះនៅលើបណ្ដាញសង្គមរបស់តារាសម្តែង សចន្ទ ដានី ដែលបានឱ្យដឹងថា តារាសម្ដែងស្រីរូបនេះបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បើគិតមកដល់ថ្ងៃនេះ នាងបានសម្រាកព្យាបាលចំនួន ១២ ថ្ងៃ ។ ដោយក្នុងវីដេអូនេះ បានឃើញកញ្ញាធ្វើការលាអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅគ្រែក្បែរគ្នានោះ ដើម្បីត្រឡប់ទៅផ្ទះវិញ ។
ទន្ទឹមនឹងនោះ បន្ទាប់ពីឃើញវីដេអូខ្លីនេះ បានធ្វើឱ្យមហាជន ជាពិសេសអុ្នកគាំទ្ររបស់នាង មានការអស់បារម្ភ និង ត្រេកអរជាខ្លាំង ព្រមទាំងបានចូលខមមិនចូលអបអរសាទរដល់រូបនាងគ្រប់ៗគ្នាផងដែរ ៕
សូមចូលទស្សនាវីដេអូខាងក្រោម៖