Anne និង Ken ដៃគូចាស់ វិលមកប៉ះគ្នាពញ្ញាក់អ្នកគាំទ្រជាថ្មី ក្រោយខកខាន ១២ ឆ្នាំ
អស់រយៈពេល ១២ ឆ្នាំមកហើយ ដែលប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ទន្ទឹងរង់ចាំឱ្យតារាឯកប្រុសស្រីពីរនាក់ឱ្យវិលត្រឡប់មកសម្តែងជាមួយគ្នាម្តងទៀតនោះគឺលោក Ken Theeradej និង តារាស្រី AnneThong ។ អ្នកទាំងពីរត្រូវបានមហាជនចាត់ទុកថាជាដៃគូសម្តែងដ៏មានសមត្ថភាព និង ស័ក្តិសមបំផុតនៅក្នុងការសម្តែងរឿងកាលពីពេលកន្លងទៅ ។
យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Ch3 កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីប៉ុស្តិ៍លេខ ៣ ថៃ បាននាំមកនូវរឿងភាគថ្មី «Super Star 2550» ដែលចូលរួមសម្តែងដោយកំពូលតារាប្រុសស្រីពីររូបគឺ Anne និង Ken ។ យ៉ាងណាមិញ ជុំវិញការវិលត្រឡប់លើកនេះដែរ វាពិតជាពញ្ញាក់អារម្មណ៍ដល់មហាជនអ្នកគាំទ្ររបស់អ្នកទាំងពីរជាខ្លាំងតែម្តង បន្ទាប់ពីពួកគេបានបាត់មុខក្នុងការសម្តែងជាមួយគ្នាអស់រយៈពេល ១២ ឆ្នាំកន្លងទៅនេះ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រឿងភាគថ្មី «Super Star 2550» ដែលសម្តែងជាតួឯកដោយតារាប្រុសស្រីទាំងពីរខាងលើនេះ នឹងមានការចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ នៅក្នុងស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ៕
ប្រភព៖ Khaosod