ប្រឡូកចូលសិល្បៈដំបូង K-Sinh ធ្វើឱ្យមហាជនជ្រួលជ្រើម ព្រោះចំណុចទាក់ទាញទាំងនេះ
ថ្មីៗនេះ មហាជនអ្នកគាំទ្ររឿង Bl ខ្មែរហាក់កំពុងផ្ទុះចាប់អារម្មណ៍ខ្លាំង តួអង្គក្នុងរឿង « មេឃខៀវ » ដែលសម្ដែងដោយតារា Tik Tok លោក K-Sinh និង តារាប្រុសលោក ខាត់ សម្បត្តិ សត្យា។ ក្រោយពីចាប់ដៃគ្នាសម្ដែងក្នុងរឿង Bl លើកដំបូង គេកត់សម្គាល់ថា តារាប្រុសទាំងពីរនេះ ហាក់កំពុងតែផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន ជាពិសេសស្រទាប់យុវវ័យ។
យ៉ាងណាមិញ បើងាកទៅមើលរូបសម្រស់តារាប្រុសលោក K-Sinh ឯណោះវិញ ពេលនេះមហាជនម្នាក់ៗ កំពុងតែលួចក្រឺត និង សរសើរគ្រប់គ្នាចំពោះភាពសង្ហារបស់លោក ជាពិសេសរាង និង សាច់ដុំកង់ៗដ៏ទាក់ទាញ ពិតជាធ្វើឱ្យមហាជនស្រីៗជាច្រើនលួចគួចចិត្តមិនស្ទើរទេ។
បើនិយាយពីសមត្ថភាព និង ទេពកោសល្យសម្ដែងរបស់តារាប្រុសរូបនេះវិញ ក៏កាន់តែធ្វើឱ្យមហាជនពេញចិត្តថែមទៅទៀត ដោយហេតុថានេះជាការសម្ដែងលើកដំបូង តែតារាប្រុសរូបនេះហាក់ជាធ្វើឱ្យអ្នកទស្សនាជក់ចិត្ត និង ចង់តាមដានហើយតាមដានទៀត៕