Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ទឹកចិត្តដ៏ល្អមួយរបស់ស្វាមី Nune Woranuch ធ្វើឱ្យមហាជនថៃរាប់លាន រំជួលចិត្តខ្លាំង
តារា

ទឹកចិត្តដ៏ល្អមួយរបស់ស្វាមី Nune Woranuch ធ្វើឱ្យមហាជនថៃរាប់លាន រំជួលចិត្តខ្លាំង

អត្ថបទដោយ​៖ Sorphors កក្កដា ១៦, ២០២១

ប្រិយមិត្តពិតជាបានស្គាល់ហើយលោក Tod Piti ដែលអ្នកណាៗក៏ស្គាល់ថាជាសេដ្ឋីស្រាបៀសិង្ហាប្រចាំប្រទេសថៃនោះ ។ មិនតែប៉ុណ្ណោះ លោកក៏ជាស្វាមីរបស់តារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃនាង Nune Woranuch ទៀតផង ។

លើសពីនេះទៅទៀត បើងាកមកមើលពីជីវិតគូអ្នកទាំងពីរវិញ ទោះបីជាអ្នកទាំងពីរមិនសូវលេចមុខនៅក្នុងបណ្តាញសង្គមជាមួយគ្នាមែនពិត តែអ្នកទាំងពីរតែងតែលេចមុខនៅក្នុងកម្មវិធីសប្បុរសធម៌ ជួយដល់ប្រជាជនខ្វះខាតជានិច្ច ហើយទង្វើល្អទាំងនេះហើយដែលទទួលបានការស្រឡាញ់ពីមនុស្សរាប់លាននាក់ ។

ដោយឡែក កាលពីពាក់កណ្តលខែកក្កដាកន្លងទៅនេះ ក្រោយពីឃើញប្រទេសជាតិកំពុងតែប្រឈមមុខនឹងជំងឺកាចសាហាវ ប្រជាជនស្លាប់បន្តកន្ទុយគ្នា ស្រាប់តែលោក Tod Piti ស្វាមីតារាស្រី Nune Woranuch បានចែករំលែកពាក្យសម្តីដែលលោកបានបង្ហោះកាលពីឆ្នាំមុនឡើងវិញថា «អាណិតប្រទេសថៃ និង ប្រជាជនថៃណាស់ ហើយឆ្នាំនេះកាន់តែធ្ងន់ធ្ងរលើសមុនទៀត» ។

បើក្រឡេកមកមើលមហាជនថៃវិញ គ្រាន់តែឃើញលោក Tod Piti បង្ហោះសារដែលបង្កប់អត្ថន័យបែបនេះភ្លាម ម្នាក់ៗមិនបង្អង់យូរឡើងនាំគ្នាចូលទៅខមមិនផ្តល់កម្លាំងចិត្តលោកព្រាត ព្រោះគិតថាលោកអាចនឹងពិបាកណាស់ហើយ ដែលត្រូវជួយប្រជាជនដែលអត់ឃ្លានក្នុងសម័យកូវីដ-១៩ ជាច្រើននាក់ ។ មួយវិញទៀត លោកត្រូវគ្រប់គ្រងបុគ្គលិកនៅក្នុងក្រុមហ៊ុនរាប់ពាន់នាក់ ទាំងដែលកំពុងជួបវិបត្តិកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ តែលោកបែរជាមិនបោះបង់ នៅតែជួយឈឺឆ្អាលប្រជាជនទៀត ។

បន្ទាប់ពីមហាជនចូលទៅផ្តល់កម្លាំងចិត្តហើយ លោកស្រាប់តែតបពាក្យមួយម៉ាត់ដែលធ្វើឱ្យគ្រប់គ្នាឮហើយញញឹម និង សប្បាយចិត្តតែម្តងនោះ គឺពាក្យថា «ខ្ញុំមិនអីនោះទេ ខ្ញុំអាចទប់ទល់បាន» ៕

ប្រភព៖ Khaosod 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់