អ្នកមេម៉ាយសាច់ខ្ចី ឆៃលី ដាឡែន ថា មនុស្សស្រីដែលសំណាង មិនមែនមានប្ដីជាអ្នកមានទេ តែ…
ក្រោយពីបែកបាក់ចំណងអាពាហ៍ពិពាហ៍អស់ជាច្រើនឆ្នាំរួចមកនោះ មហាជនអ្នកគាំទ្របានសង្កេតឃើញថា តារាចម្រៀង និង សម្តែង ស៊ិចស៊ី ឆៃលី ដាឡែន ហាក់មិនទាន់ប្រកាសមានទំនាក់ទំនងស្នេហាថ្មីជាមួយនឹងបុរសណានៅឡើយនោះទេ បើទោះកាលពីពេលកន្លងមកនាងបានបង្ហោះរូបស្និទ្ធស្នាល នឹងបុរសម្នាក់ក្តី។ មកទល់ពេលនេះ មហាជនអ្នកគាំទ្របានសង្កេតឃើញថា តារាស្រីរូបនេះ ហាក់មមាញឹកខ្លាំងទៅលើមុខរបររកស៊ីគ្រឿងសម្អាងតាមរយៈការលក់អនឡាញរបស់នាង ។
យ៉ាងណាមិញ ថ្មីៗនេះ ឆៃលី ដាឡែន បានបង្ហោះសារមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាងស្ពាយងារជាម៉េម៉ាយ ដោយលើកយកនូវអត្តចរិតរបស់ប្តី ដែលធ្វើឱ្យប្រពន្ធមានសំណាង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមយល់ឃើញថា តារាស្រីស៊ិចស៊ីរូបនេះ ចង់បង្ហើបពីបុរសបែបណា ដែលនាងកំពុងប្រាថ្នា នឹងយកមកធ្វើជាគូ ។
ឆៃលី ដាឡែន បានរៀបរាប់ថា «មនុស្សស្រីដែលសំណាង មិនមែនមានប្ដីជាអ្នកមានទេ តែមានប្ដីដែលយល់គ្រប់យ៉ាងជានាង គាំទ្រនាង អាចជាស្មាបង្អែកនាងគ្រប់ពេលនាងមានបញ្ហា តែងតែធ្វើអោយនាងញញឹម មិនអាត្មានិយម» ៕