តារាថៃល្បី ៣ រូប សារភាពឥតលាក់លៀមថាជាអ្នកគាំទ្រផ្កាប់មុខរបស់ Song Joong Ki
បើទោះបីខ្លួនជាតារាសម្ដែងអាជីពមានឈ្មោះល្បីហើយក៏ដោយ ប៉ុន្តែតារាសម្ដែងថៃទាំងនេះក៏មានអាយដលក្នុងចិត្តដែលពួកគេចាំគាំទ្រផងដែរ ។
ជាក់ស្ដែងតារាសម្ដែងថៃ ៣ ដួង នាពេលបច្ចុប្បន្ន បើនិយាយពីប្រជាប្រិយភាពការគាំទ្ររបស់ពួកគេពីសំណាក់អ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស គឺមានច្រើនរាប់ម៉ឺននាក់ តែគេនៅតែជាអ្នកគាំទ្ររបស់កំពូលតារាសម្ដែងកូរ៉េ លោក Song Joong Ki ដដែល ដោយផ្អែកលើកហេតុស្រឡាញ់ពេញចិត្តរៀងខ្លួន ។
១-តារាប្រុស March Chutavuth
លោកគឺជាតារាយូធូប និង ជាតារាសម្ដែងអាជីពផងដែរ ។ លោកពេញចិត្តរឿងភាគថ្មីរបស់កូរ៉េ «Vincenzo» ដែលបញ្ចាំងចប់នៅខែឧសភាឆ្នាំ ២០២១ ដោយតួអង្គឯកក្នុងរឿងនោះ គឺជាលោក Song Joong Ki ។ មិនតែប៉ុណ្ណោះ March ក៏បាន followed អ៊ីនស្តាក្រាមរបស់កំពូលតារាសម្ដែងកូរ៉េនេះផងដែរ ។
២-តារាស្រី Kimmy Kimberley
កាលពីឆ្នាំ ២០១៦ តារាស្រីថៃល្បីរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ហើយនាងបានបង្ហោះរូបថតរបស់នាងបានថតនៅទីតាំងរឿង «Descendants of The Sun» ដែល Song Joong Ki ដើរជាតួឯក ។
៣-តារាស្រី Bella Ranee
តារាស្រីថៃរូបនេះ ក៏ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ L’Officiel Thailand ថា តួសម្ដែងកូរ៉េដែលនាងចូលចិត្តគឺ Song Joong Ki ផងដែរ ៕