បង្ហាញមុខកំពូលតារាល្បី ជាទាយាទស្នងត្រកូលអភិជន ក្ដាប់មុខជំនួញធំៗនឹកស្មានមិនដល់
ពិតប្រាកដណាស់ មនុស្សប្រុសស្រីណាដែលកើតមកមានរូបសម្រស់ស្រស់ស្អាត មានទេពកោសល្យ ព្រមទាំងសមត្ថភាពខ្ពស់ ដែលអាចឆក់ឱកាសក្លាយជាតារាល្បីឈ្មោះនោះ អាចចាត់ទុកថាជាមនុស្សដែលមានសំណាងខ្លាំងបំផុត។ យ៉ាងណាមិញ បើក្រឡេកមកមើលតារាប្រុសស្រីទាំង ៦ រូបនេះវិញ មិនត្រឹមតែស្អាត ឆ្លាត មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ប៉ុណ្ណោះទេ តែពួកគេសុទ្ធសឹងតែជាទាយាទស្នងត្រកូលមុខជំនួញ នៅក្នុងក្រុមហ៊ុនធំៗ។ ក្នុងនោះរួមមាន ៖
១. Pok minset
ពិតណាស់លោក Pok minset មិនត្រឹមជាតារាចំរៀងមួយរូបនោះទេ តែរូបលោកថែមទាំងជាទាយាទអ្នកជំនួញនៅក្នុងក្រុមហ៊ុនយក្ស Pok 9 Entertainment និង ជាម្ចាស់សណ្ឋាគារដ៏ធំនៅក្នុងក្រុងបាងកកផងដែរ។ ក្នុងនោះ លោក Pok minset ក៏ជាកូនពៅនៅក្នុងគ្រួសារអភិជនថែមទៀតផង។
២. Peach Pachara
តារាសម្តែងលោក Peach Pachara មិនត្រឹមតែមានរូបរាងសង្ហានោះទេ ចំណែកឯទេពកោសល្យនៅក្នុងសិល្បៈក៏មិនធម្មតានោះដែរ។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលថែមទៀតនោះ តារាប្រុសរូបនេះក៏ជាទាយាទអ្នកជំនួញក្រុមហ៊ុនធំៗនៅក្នុងប្រទេសថៃ ដូចជាសណ្ឋាគារ Central Plaza Hotel , ហាងល្បីឈ្មោះ Potato Corner ជាដើម។ មួយវិញទៀត ម្តាយរបស់លោកក៏ជាម្ចាស់ហាងពេជ្រ Diamond Today យ៉ាងធំនៅប្រទេសថៃផងដែរ ។
៣. Min pechaya
តារាស្រីនាង Min pechaya ក៏មិនចាញ់តារាប្រុសខាងលើដែរ នាងមិនត្រឹមតែជាតារាស្រីល្បីឈ្មោះនៅក្នុងប្រទេសថៃនោះទេ នាងថែមទាំងជាទាយាទអ្នកជំនួញកាន់កាប់ក្រុមហ៊ុនគ្រឿងសង្ហារិមយ៉ាងធំមួយទៀតផង។ មួយវិញទៀត គ្រួសាររបស់នាងក៏ជាអ្នកកាន់កាប់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំជាងគេ ដែលមានឈ្មោះថា «SCG home Solution Maxhome» នៅក្នុងខេត្ត ខនកេន ទៀតផង។
៤. PunPun sutatta
តារាស្រីរលកក្រោយនាង PunPun បើនិយាយពីសមត្ថភាពក៏មិនចាញ់តារារៀមច្បងនោះដែរ។ បើក្រឡេកមកមើលពីជីវិតគ្រួសារវិញ នាងក៏ជាទាយាទអ្នកជំនួញដ៏ល្បីឈ្មោះមួយដែរនៅក្នុងប្រទេសថៃ ព្រោះឪពុករបស់នាងជានាយកក្រុមហ៊ុនដ៏ធំមួយ ដែលមានឈ្មោះថា Overseas Carbon Raiser ។
៥. Jamesma
លោក Jamesma ដែលអ្នកណាៗក៏ស្គាល់ថា ជាតារាប្រុសរូបសង្ហា ទេពកោសល្យអស្ចារ្យនោះ។ ក្នុងនោះដែរ មិនត្រឹមតែជាតារាល្បីទេ តែលោកក៏ជាទាយាទអ្នកជំនួញកាន់កាប់រោងចក្រឧស្សាហកម្មនាំចេញ នាំចូលគ្រឿងសង្ហារិមរាប់ពាន់លានដុល្លារ ដែលអាចហៅម្យ៉ាងបានថាជា អ្នកជំនួញពាន់លានលំដាប់ប្រទេសមួយផងដែរ។
៦. Tae bhurit
លោក Tae bhurit គឺជាសិល្បករផ្នែកដូរតន្រ្តីល្បីឈ្មោះមួយរូប។ មិនត្រឹមតែជាសិល្បករល្បីឈ្មោះនោះទេ តែលោកក៏ត្រូវជាប្អូនថ្លៃរបស់កំពូលតារាស្រីនាង Nune Woranuth ផងដែរ។ បច្ចុប្បន្ន គ្រួសាររបស់ Tae Bhurit មានជំនួញក្នុងដៃធំៗជាច្រើន។ ជាក់ស្ដែង ដូចជាក្រុមហ៊ុនស្រាបៀរ សិង្ហាបៀរ ក៏ជារបស់ក្រុមគ្រួសារលោកដែរ៕