Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ដោយដឹងមាយាទរបស់អ្នកដើរព្រៃស្រុកខ្មែរមួយចំនួន សាយ លើកគ្នាទៅដឹកសំរាម ច្រកទាំងការ៉ុងៗ នៅគីរីរម្យ
តារា

ដោយដឹងមាយាទរបស់អ្នកដើរព្រៃស្រុកខ្មែរមួយចំនួន សាយ លើកគ្នាទៅដឹកសំរាម ច្រកទាំងការ៉ុងៗ នៅគីរីរម្យ

អត្ថបទដោយ​៖ Phanith កក្កដា ១, ២០២១

ពិតធ្វើឱ្យមហាជនអ្នកគាំទ្រមានសេចក្ដីរំភើបណាស់ ជាមួយនឹងតារាចម្រៀងលោក សាយ ដែលកន្លងមកតារាប្រុសរូបនេះតែងតែលះបង់ពេលវេលា ការងារ ប្រាក់កាសរបស់ខ្លួន ដើម្បីធ្វើរឿងជាច្រើនជួយដល់សង្គមជាតិ។ កាលពីពេលថ្មីៗនេះ ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានដឹងជាក់ជាមិនខាន ពីទង្វើសប្បុរសធម៌របស់តារាចម្រៀងលោក សាយ ដោយលោកបានបង្កើតកម្មវិធីរត់មួយ ដើម្បីស្វែងរកលុយជូនទៅមន្ទីរពេទ្យកុមារអង្គរ។

តួយ៉ាង កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ សាយ និង ក្រុមការងារចំនួន ៦ នាក់ទៀត បានចាប់អារម្មណ៍នាំគ្នាទៅប្រមូលសំរាមនៅរមណីយដ្ឋាន គីរីរម្យ ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិដោយហេតុថា បច្ចុប្បន្នអ្នកដំណើរមួយចំនួនពេលដើរលេងកម្សាន្តហាក់មិនបានយកចិត្តទុកដាក់លើការវេចខ្ចប់សំរាមឡើយ។

ដោយការយល់ឃើញបែបនេះហើយ ទើបតារាចម្រៀងសង្ហារូបនេះ សុខចិត្តចំណាយពេលវេលារបស់ខ្លួនក្នុងការទៅប្រមូល និង ផ្ដល់ជាគំរូដល់អ្នកដែលដើរលេងកម្សាន្តតាមតំបន់ធម្មជាតិទាំងឡាយបានយល់ច្បាស់ពីការថែរក្សាបរិស្ថាន ។

ជាមួយគ្នានោះ សាយក៏បានបង្ហោះរូប និង សារដ៏មានន័យមួយក្នុងគណនីរបស់ខ្លួនថា« ដោយដឹងមាយាទរបស់អ្នកដើរព្រៃស្រុកខ្មែរយើងមួយចំនួន ពួកយើងបានប្រមូលគ្នា ៦ នាក់ពីក្រុម RUNWITHSAI សំរាមផ្សេងៗ រួចបានដឹកយកទៅកន្លែងរៀបចំសំរាមរបស់អាជ្ញាធរនៅលើឧទ្យានគីរីរម្យ ដើម្បីធ្វើការដុតចោលដោយប្រើឡ និងសំរាមខ្លះទៀតសម្រាប់ការប្រើប្រាស់ឡើងវិញ ។ សូមមេត្តារក្សាបរិស្ថានស្អាតទាំងអស់គ្នាដើម្បីរមណីយដ្ឋានស្អាត ដើម្បីជាតំបន់ទេសចរណ៍ទៅថ្ងៃខាងមុខទៀត។ ពួកយើងមិនអាចមករើសសំរាមរហូតទេ តែបើអ្នកទាំងអស់គ្នាចេះវេចខ្ចប់សំរាមត្រឡប់មកវិញនោះ តំបន់ទេសចរណ៍ស្អាតៗនានានៅក្នុងព្រៃ ក៏នឹងមិនមានសំរាមដែរ។ សូមដើរលេងដោយការទទួលខុសត្រូវ។ សូមអរគុណ!  សំរាមមិនគួរឱ្យស្អប់ទេមនុស្សដែលចោលសំរាមទេដែលគួរអោយស្អប់ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់