
ទើបដឹង ហេង នរៈកក្កដា និង អតីតគូស្នេហ៍ អេដវីន ស្និទ្ធគ្នាខ្លាំងរហូតហៅគ្នាសុទ្ធតែបែបនេះ
មហាជនអ្នកគាំទ្រតារាសម្តែង ហេង នរៈកក្កដា ប្រាកដជាធ្លាប់បានជ្រាបព័ត៌មានមួយចំនួនមកហើយ ពាក់ព័ន្ធរវាងលោក និង អតីតគូស្នេហ៍តារាសម្តែង អេដវីន គឺ អ្នកនាង សុទ្ធ បញ្ចា ដែលអ្នកទាំងពីរបានរាប់អានគ្នាប្រមាណជាជាង ១០ ឆ្នាំ មកហើយនោះ ។ ក្នុងនោះដែរ មហាជនក៏ឧស្សាហ៍ឃើញអ្នកទាំងពីរចេញទៅក្រៅជាមួយគ្នា បើមិនដឹងថាអ្នកទាំងពីររាប់អានគ្នាយូរឆ្នាំ ឬ ដឹងថាអ្នកទាំងពីរមានសង្សាររាងៗខ្លួន ច្បាស់ជាចាប់ផ្គូរផ្គងលោក ហេង នរៈកក្កដា និង អ្នកនាង សុទ្ធ បញ្ចកា ឱ្យទាក់ទងគ្នាទៀតផង ។
កាលពីពេលកន្លងមកលោក ហេង នរៈកក្កដា ធ្លាប់បានឱ្យដឹងថា អ្នកនាង សុទ្ធ បញ្ចកា និង រូបលោក គឺជាមិត្តភក្តិស្និទ្ធស្នាលខ្លាំងលើសពីបងប្អូនទៅទៀត ហើយបើគិតមកទល់ពេលនេះរយៈពេលជាង ១០ ឆ្នាំ ហើយបានស្គាល់គ្នា ។
តួយ៉ាងបើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក ហេង នរៈកក្កដា និង អ្នកនាង សុទ្ធ បញ្ចកា ឯនោះ បើសិនជាមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានឃើញការលេងឆ្លងឆ្លើយគ្នារបស់អ្នកទាំង ២ ប្រាកដជាអស់សំណើច និង ហូសចិត្តជាក់ជាមិនខាន ក៏ព្រោះតែរាល់ការសន្ទនារបស់ លោក ហេង នរៈកក្កដា និង អ្នកនាង សុទ្ធ បញ្ចកា ភាគច្រើនប្រើពាក្យមិនសូវពីរោះនោះឡើយ ពោលគឺពាក្យអាមឹងជាដើម ។
តែយ៉ាងណាក៏ដោយ នេះគឺជាការរាប់អានស្និទ្ធស្នាលដ៏ពិតប្រាកដរបស់អ្នកទាំងពីរ យល់ចិត្តថ្លើមគ្នា ដែលមិនប្រកាន់ក្នុងការប្រើប្រាស់ពាក្យសម្តីនោះឡើយ ៕