ញាក់! រ៉េត សារីតា គ្រងឈុតរាត្រីសមោសរចែងចាំង វែងអូសដីចង់ពីរម៉ែត្រ ឆ្លុះសម្រស់ឡើងខ្ញង់នៅអាមេរិក
នៅតែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងដដែលសម្រាប់បវរកញ្ញចក្រវាលខ្មែរ ២០២០ កញ្ញា រ៉េត សារីតា ទោះបីជាការប្រកួតបានបញ្ចប់ទៅក៏ពិតមែន តែក្ដីស្រឡាញ់ និង ការគាំទ្រពីសំណាក់មហាជនទៅកាន់នាងហាក់នៅតែដិតដាមដដែល ដ្បិតនាងពុំបានទទួលជោគជ័យក៏ដោយ ។
មហាជនអ្នកគាំទ្រច្បាស់ជាបានដឹងហើយថា ក្រោយពីបញ្ចប់បេសកម្មប្រកួតបវរកញ្ញាឯកចក្រវាល ២០២០ ទៅ កញ្ញា រ៉េត សារីតា ពុំទាន់បានវិលត្រឡប់មកកម្ពុជាវិញឡើយ ដោយហេតុថានាងនៅលេងកម្សាន្តជាមួយនឹងបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ។
ជារឿយៗ បវរកញ្ញារូបនេះតែងតែបង្ហាញពីសកម្មភាពជួបជុំបងប្អូនខ្មែរនារដ្ឋផ្សេងៗ ដែលរស់នៅសហរដ្ឋអាមេរិក ព្រមទាំងបានបង្ហាញពីសម្រស់ស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃរបស់នាងផងដែរ ។ តួយ៉ាងថ្មីៗនេះ សារីតា កំពុងតែធ្វើឱ្យមហាជនខ្មែរភ្ញាក់ផ្អើល បន្ទាប់ពីនាងបានស្លៀករ៉ូបរាត្រីស្រមោលសអូសដីយ៉ាងស្រស់ស្អាត អមជាមួយនឹងស្នាមញញឹមដ៏ទាក់ទាញ ចូលរួមកម្មពិធីជុំលៀងស្វាគមន៍នៅរដ្ឋ Texas របស់បងប្អូនខ្មែរ ។
ជាមួយនឹងរ៉ូបដ៏ស្រស់ស្អាត ស្នាមញញឹមដ៏មានមុនស្នេហ៍បានធ្វើឱ្យមហាជនចូលខមមិនអួតសរសើរគ្រប់គ្នា ។ ដូចគ្នានោះ គេក៏ឃើញអ្នកគាំទ្របានផ្ញើក្ដីនឹករឭកយ៉ាងច្រើនទៅកាន់នាង ចង់ឱ្យនាងវិលត្រឡប់មកកម្ពុជាវិញឆាប់ៗផងដែរ ៕