ផ្ទុះការចាប់អារម្មណ៍ តារាច្រើនរូបបង្ហោះរូបភាពទិញផ្ទះតែមួយ ដូចបង់រំលួសរួមគ្នា
ថ្មីៗនេះដែរ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតារាស្រីប្រុសច្រើនរូប ដែលកំពុងតែបង្ហាញរូបភាពទិញផ្ទះថ្មីដ៏ទំនើប ដោយក្នុងនោះរួមមានដូចជា លោក ព្រីន កញ្ញា ណា សាឌី និង លោក រ៉ូលីន ជាដើម ។
អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់ភ្លឹក និង ចម្លែកកាន់តែខ្លាំងទៀតនោះ គឺរូបភាពផ្ទះកំពុងសាងសង់ដែលតារាស្រីប្រុស ៣ ដួង ខាងលើបានបង្ហោះ គឺជារូបភាពផ្ទះគឺប្រហាក់ប្រហែល ពោលគឺដូចនៅក្នុងគម្រោងសាងសង់តែមួយ ដែលជាហេតុធ្វើឱ្យមានការលើកឡើងថា «តើពួកគេទៅទិញផ្ទះដូចគ្នា ឬ ក៏បង់រំលួសរួមគ្នា ?» ។
យ៉ាងណាក៏ដោយ ក៏មានការលើកឡើងថា អាចតារាស្រីប្រុសខាងលើមកផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបុរីមួយនោះក៏ថាបាន ៕