មិនទាន់ចូលរោងការផង ពេលនេះ ជី ដេវីត និង ទេព បូព្រឹក្ស ឱ្យដំរួយមានសមាជិកថ្មីបាត់
អ្នកណាៗក៏ដឹងដែរថា ទេព បូព្រឹក្ស ជាគូស្នេហ៍បណ្ដូលចិត្តរបស់តារាចម្រៀងប្រុស ងួន ចាន់ដេវីត ដោយគេឃើញថាពេលទៅណាមកណា គូស្នេហ៍មួយគូនេះតែងបណ្ដើរគ្នាយ៉ាងត្រសង និង បង្ហោះនូវភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនសូវជាលស់ថ្ងៃណាមួយនោះទេ ។
យ៉ាងណាមិញ ថ្មីៗនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់គូស្នេហ៍តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និង តារា Rap លោក ងួន ចាន់ដេវីត បន្ទាប់ពីលោកបានចេញមុខមកបង្ហោះរូបភាព ដោយយកដៃអង្អែលលើពោះតារាស្រី ទេព បូព្រឹក្ស ហើយសរសេរថា «Me and My Baby»។
ទន្ទឹមនឹងឃើញ រូបភាព និង Caption បែបនោះមក ធ្វើឱ្យមហាម្នាក់ៗយល់ថា ពេលនេះគូស្នេហ៍តារាមួយគូនេះ ទំនងមានដំណឹងល្អហើយ ពីព្រោះថាអ្នកទាំងពីរក៏ស្រឡាញ់គ្នាមកយូរឆ្នាំហើយដែរ ។ ជាមួយគ្នានោះ មានប្រិយមិត្តមួយចំនួនបានគិតថា តារាស្រី ទេព បូព្រឹក្ស និង គូស្នេហ៍ទំនងជា Prank លេងប៉ុណ្ណោះ តែយ៉ាងណាគេក៏ឃើញមានមហាជន និង មិត្តសិល្បៈករដទៃទៀតចូលទៅខមមិនអបអរព្រោងព្រាតផងដែរ ៕