កូនអាយុ ១ ឆ្នាំហើយ តារាកំប្លែង ខ្ញុង ទើបដាច់ចិត្តទម្លាយរឿងឈឺចាប់មួយនេះ
ដូចប្រិយមិត្តបានជ្រាបហើយថា តារាកំប្លែង ខ្ញុង និង នាយ កៃដ ទទួលបានចំណងដៃកូនម្នាក់ដ៏គួរស្រឡាញ់បន្ទាប់ពីចាប់ដៃគ្នារៀបការតាមប្រពៃណី ។
យ៉ាងណាគិតមកដល់ពេលនេះ កូនសំណព្វចិត្តរបស់តារាកំប្លែង ខ្ញុង មានអាយុ ១ ឆ្នាំត្រឹម ។ ខណៈពេលនេះកូនក៏មានសុខភាពល្អ និង ទទួលបានការស្រឡាញ់មើលថែ ព្រមទាំងភាពកក់ក្ដៅពេញលេញពីនាង និង ស្វាមី ស្រាប់តែតារាកំប្លែង ខ្ញុង ដាច់ចិត្តទម្លាយរឿងឈឺចាប់មួយ ដោយកាលនាងសម្រាលកូនថ្ងៃដំបូង ខ្ញុង មិនអាចនៅជិតមើលថែកូនបានទេ ដោយកូនត្រូវបញ្ចូលទៅកាន់មន្ទីរពេទ្យផ្សេងគ្នា ព្រោះកាលនោះនាងពពោះបានត្រឹមតែ ៧ ខែ ក៏បែកទឹកភ្លោះសម្រាលតែម្ដង ។
ក្រៅពីរៀបរាប់រឿងឈឺចាប់មួយនេះ ខ្ញុង ក៏បានជូនពរថ្ងៃកំណើតកូនប្រកបដោយក្ដីស្រឡាញ់ថា «19 ខែ 6 ឆ្នាំ 2021 មួយឆ្នាំគត់ដែលកូនបានឃើញពន្លឺថ្ងៃ ថ្ងៃកំណើតកូនម៉ាក់សូមពរពីទេវតា តាមថែរក្សាកូនឱ្យមានសុខភាពល្អមានអនាគតល្អជួបតែភាពជោគជ័យក្នុងជីវិត ចម្រុងចម្រើនរហូតទៅ កូនជាកែវភ្នែកកូនជាបេះដូងថ្លើមសួតប្រម៉ាត់ កូនជាអ្វីគ្រប់យ៉ាងរបស់ម៉ាក់» ។
ខ្ញុង បានរៀបរាប់ពីដំណើរចាប់តាំងពីដឹងថាមានផ្ទៃពោះដំបូងៗ រហូតដល់កូនអាយុ ១ ឆ្នាំគត់ តាមរយៈរូបភាពខាងក្រោម ៖