ញាក់សាច់! សមាជិក BTS មិនត្រឹមសង្ហា តែម្នាក់ៗសល់លុយ គេងចាយមួយជីវិតមិនអស់
BTS គឺជាក្រុមចម្រៀងបុរសដ៏ល្បីមួយរបស់កូរ៉េខាងត្បូង ដែលមានអ្នកស្គាល់ ព្រមទាំងមានសន្ទុះនៃការគាំទ្រច្រើនបំផុត ស្ទើរតែពាសពេញពិភពលោក។
ក្រុមចម្រៀងបុរសកំពុងតែមានឈ្មោះបោះសំឡេងមួយនេះ បានទាញចំណូលឱ្យក្រុមហ៊ុន ជាពិសេសប្រទេសកូរ៉េមិនតិចជាងពាន់លានដុល្លារឡើយជារៀងរាល់ឆ្នាំ តាមរយៈការចេញបទចម្រៀង ការប្រគំតន្ត្រី និង ការលក់អាល់ប៊ុម បើគិតត្រឹមរយៈពេល ៨ ឆ្នាំនៃការប្រឡូកក្នុងវិស័យសិល្បៈ។
ក្រុមចម្រៀង BTS មិនត្រឹមតែជាក្រុមចម្រៀងដែលមានសមាជិក សុទ្ធតែមានរូបរាសង្ហា និង សមត្ថភាពសិល្បៈខ្លាងប៉ុណ្ណោះទេ តែបើនិយាយពីទ្រព្យសម្បត្តិរបស់សមាជិកម្នាក់ៗវិញ សឹងតែអាចនិយាយបានថា ជាសេដ្ឋីទៅហើយ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកទ្រព្យសម្បត្តិសរុបប្រចាំឆ្នាំ ២០២១ របស់ Oppa នីមួយៗ មកបង្ហាញជូនប្រិយមិត្តអ្នកអាន ដូចខាងក្រោម៖
១. Kim Seokjin (jin) មានទ្រព្យសម្បត្តិសរុប ប្រហែល ២០ លានដុល្លារ
២. Kim Taehyung មានទ្រព្យសម្បត្តិសរុប ប្រហែល ២០ លានដុល្លារ
៣. Jeon JungKook មានទ្រព្យសម្បត្តិសរុប ប្រហែល ២០ លានដុល្លារ
៤. Park Jimin មានទ្រព្យសម្បត្តិសរុប ប្រហែល ២០ លានដុល្លារ
៥. Min Yoon-gi (Suga) មានទ្រព្យសម្បត្តិសរុប ប្រហែល ២៥ លានដុល្លារ
៦. Kim Namjoon (RM )មានទ្រព្យសម្បត្តិសរុបប្រហែល ២៥ លានដុល្លារ
៧. Jung Ho-seok (Jhope) មានទ្រព្យសម្បត្តិសរុបប្រហែល ២៦ លានដុល្លារ
ប្រភព៖ seoulspace