ចន ច័ន្ទលក្ខិណា សប្បាយអរដូចត្រូវឆ្នោត ពេលបានទទួលកាដូត្រូវចិត្តពី ហេង ឡុង (វីដេអូ)
តារាសម្ដែងជើងចាស់ ចន ច័ន្ទលក្ខិណា បានបង្ហោះវីដេអូបង្ហាញពីក្ដីសុខពេញទំហឹង ខណៈអ្នកនាងកំពុងបើកកាដូដែលលោក ហេង ឡុង ទិញជូននៅក្នុងឱកាសថ្ងៃខួបកំណើត ។
តាមរយៈវីដេអូដែលអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះនៅលើគណនីហ្វេសប៊ុកថ្មីៗនេះ បានបង្ហាញពីសកម្មភាពកំពុងបើកកាដូនោះ ជាមួយអារម្មណ៍រំភើបបំផុត ជាពិសេសពេលនាងបើកកាដូឃើញកាបូបជាទីស្រឡាញ់ផងនោះ ធ្វើឱ្យតារាស្រីរូបនេះ ហាក់កាន់តែសើចរីករាយសឹងតែបិទមាត់មិនជិត ។
ក្រៅពីបង្ហាញវីដេអូរំភើបខ្លាំងហើយ ចន ច័ន្ទលក្ខិណា ក៏បានសរសេរ Caption សរសើរពី ហេង ឡុង ទៀតថា «ហ៊ាពូកែដឹងចិត្តមែន គេអរគេ ឱ្យតែមាន ប្លីង ប្លីង ឌិន ឌិន ចែងចាំង ភ្លឺផ្លេក គឺដឹងតែពេញចិត្តស្តូកហើយ» ។
ទស្សនាវីដេអូខាងក្រោម ៖