បើកបង្ហាញផ្ទះវីឡាដ៏ប្រណីត របស់កំពូលតារាស្រី ៦ ដួង ឃើញហើយចង់ទន់ជង្គង់
ប្រិយមិត្តដែលនិយមតាមដានជីវិតតារាថៃ ប្រាកដជាបានជ្រាបខ្លះមកហើយពីជីវិតរស់នៅរបស់ពួកគេ ទាំងក្នុង និង ក្រៅរង្វង់សិល្បៈ ។ ក្នុងនោះដែរ បើយើងក្រឡេកទៅមើលពីជីវិតតារាស្រី ៦ រូប ដូចជា នាង Aff Taksaorn នាង Nune Woranuch នាង Mai Davika នាង Chompoo Araya នាង Margie Rasri និង នាង Aum Patcharapa មិនត្រឹមតែជាកំពូលតារាស្រីល្បីៗប្រចាំប្រទេសនោះទេ ពួកនាងក៏មានវាសនាខ្ពស់ មានទ្រព្យស្តុកស្តមមហាសាល ជាពិសេសមានផ្ទះដ៏ប្រណីតគួរឱ្យចង់រស់នៅទៀត ។
១.តារាស្រីនាង Aff Taksaorn
អ្នកមេម៉ាយ Aff Taksaorn ជាតារាស្រីមួយមានទ្រព្យស្តុកស្តម និង មានផ្ទះដ៏ប្រណីត ដែលសាងសង់ឡើងបែប Classic មានបន្ទប់ទទួលភ្ញៀវធំស្អាត មានរបៀបរៀបរយ ហើយក្រៅពីផ្ទះដ៏ធំហើយ នាងមាន Condo នៅកណ្តាលទីក្រុងមួយទៀត ដែលនាងកំពុងតែរស់នៅជាមួយកូនស្រីសំណព្វចិត្តរាល់ថ្ងៃ ចំណែកឯតម្លៃផ្ទះដ៏ប្រណីតរបស់នាងសាង់សង់ឡើងអស់ជាង ១ លានដុល្លារឯណោះ ។
២.តារាស្រីនាង Nune Woranuch
តារាស្រី Nune Woranuch អ្នកណាៗក៏ស្គាល់ថាជាភរិយាសេដ្ឋីប្រេនស្រាបៀមួយ ហើយបើនិយាយពីទ្រព្យសម្បិត្តវិញញាក់សាច់តែម្តង ។ តារាស្រីរូបនេះ មាន Condo ដ៏ប្រណីតមួយមានកម្ពស់ ៦ ជាន់ ដែលទិដ្ឋភាពនៅក្នុង Condo នោះ មានកន្លែងជិះស្គីផ្ទាល់ខ្លួន មានបន្ទប់ធំទូលាយតុបតែងបែបអឺរ៉ុប និង មានកន្លែងដ៏អស្ចារ្យជាច្រើទៀត ។ ចំណែកឯតម្លៃដែលសាងសង់វិញ មិនក្រោម ៥ លានដុល្លារនោះឡើយ ។
៣. តារាស្រីនាង Mai Davika
តារាស្រី Mai Davika ជាតារាសម្តែងស្រីជួរមុខដែលល្បីល្បាញម្នាក់ ហើយនាងក៏ជាតារាស្រីដែលមានឈ្មោះជាម្ចាស់ផ្ទះបែបទាន់សម័យផងដែរ ព្រោះគេឃើញផ្ទះរបស់នាងមានការតុបតែងពោពេញទៅដោយឧបករណ៍ប្រណីតៗ សម្បូរបែប និង ពោពេញទៅដោយផ្កាចម្រុះពណ៌គួរឱ្យទាក់ទាញ ជាពិសេសមានបរិវេណផ្ទះធំទូលាយគួរឱ្យចង់រស់នៅ ចំណែកឯតម្លៃវិញជិត ៤០ ម៉ឺនដុល្លារឯណោះ ។
៤. តារាស្រីនាង Margie Rasri
ជាតារាស្រីម្នាក់ដែលមានសំណាងបានរៀបការចូលទៅក្នុងគ្រួសារអភិជន ហើយបើនិយាយពីទ្រព្យសម្បិត្ត មាសប្រាក់ លុយឡានវិញ មានមិនខ្វះឡើយ ជាពិសេសផ្ទះដែលនាងរស់នៅតែម្តង គឺធំខ្លាំងណាស់ ដែលមានទីតាំងនៅក្បែរមាត់ទន្លេរចៅផាយ៉ា ។ នៅក្នុងផ្ទះរបស់តារាស្រីរូបនេះ មានទាំងកន្លែងក្មេងលេង កន្លែងកម្សាន្តផ្សេងៗជាច្រើន ចំណែកឯតម្លៃវិញមិនក្រោម ៤ លានដុល្លារនោះទេ ។
៥. តារាស្រី Aum Patcharapa
តារាស្រី Aum Patcharapa ជាតារាស្រីដែលមានទ្រព្យស្រុកស្តមម្នាក់ ជាពិសេសនាងជាម្ចាស់ផ្ទះដ៏ប្រណីត ដែលរចនាម៉ូដផ្ទះស្រដៀងអង់គ្លេស ហើយបើនិយាយពីទីធ្លានៅក្នុងផ្ទះវិញមានភាពធំទូលាយ មានអាងហែលទឹក ចំណែកឯក្នុងផ្ទះពោពេញទៅដោយរបស់របរដ៏ប្រណីតៗជាច្រើនរាប់មិនអស់ ។ ងាកទៅមើលតម្លៃវិញក៏មិនធម្មតាដែរ គឺសាងសង់អស់ជិត ៥ លានដុល្លារឯណោះ ។
៦. តារាស្រី Chompoo Araya
តារាស្រី Chompoo Araya ក៏ជានារីដែលមានភព្វសំណាង មានវាសនាបានរៀបការចូលទៅក្នុងត្រកូលគ្រួសារអភិជនដែរ ហើយបើនិយាយពីទ្រព្យសម្បិត្តវិញមានរាប់មិនអស់ មិនថាផ្ទះ លុយ ឡាននោះទេ ។ បើយើងក្រឡេកទៅមើលផ្ទះរបស់តារាស្ររូបនេះវិញគឺក៏មានភាពស្កឹមស្កៃមិនធម្មតាឡើយ ប្រៀបដូចជាវិមានទៅហើយ រីឯរបស់របរនៅក្នុងផ្ទះវិញក៏សុទ្ធតែប្រណីតៗទាំងអស់ ចំណែកឯតម្លៃវិញក៏មិនធម្មតាគឺធ្វើអស់ជាង ១០ លានដុល្លារឯណោះ ៕