ខឹងញ័រសាច់ពេក គង់ ចាន់ស្រីមុំ ជះសម្ដីពន្លះមួយឆ្ងាញ់ដៃ ប្រើពាក្យ «សន្ដានមនុស្ស» ក្រោយផ្ទុះរឿងក្តៅនេះ
ជាទូទៅមហាជនតែងឃើញថាតារាស្រីកូនមួយសាច់សខ្ចី នាង គង់ ចាន់ស្រីមុំ ដើរលេងកម្សាន្តសាងសុភមង្គលជាមួយគ្រួសារជារឿយៗ ទៅនេះទៅនោះពុំដែលដាច់ ។ មិនត្រឹមប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបង្ហោះរូបស្វីតៗបង្អួតមហាជនអំពីក្ដីសុខដ៏ពេញទីរបស់ខ្លួនផងដែរ ។
ដោយឡែក ថ្មីៗនេះស្រាប់តែតារាស្រី នាង គង់ ចាន់ស្រីមុំ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានចេញមកបង្ហោះរូបរួមជាមួយ Caption យ៉ាងចាក់ដោតមួយប្រៀបដូចនាងកំពុងតែមានរឿង ឬ ចង់សំដៅលើនរណាម្នាក់ ។
ជាមួយគ្នានោះ តាមរយៈសារបង្ហោះនោះបានសរសេរថា «សន្តានមនុស្ស វាមិនបានបញ្ចេញឱ្យយើងស្គាល់នៅពេលដែលជួបយើងម្តង ឬ ពីរដងនោះទេ តែវានឹងបញ្ចេញនៅពេលដែលយើងស្គាល់វាកាន់តែយូរ វានឹងចេញធាតុពិតដោយឯកឯង អរគុណពេលវេលាដែលបានបង្រៀនឱ្យស្គាល់ពីពាក្យថា សន្តានមនុស្ស កាន់តែច្បាស់»។
បន្ទាប់ពីឃើញការបង្ហោះសារបែបនេះមក គេក៏ឃើញមានមហាជនបានចូលទៅខមមិនច្រើនព្រោងព្រាតផងដែរ ដោយអ្នកខ្លះក៏ពេញចិត្តចំពោះប្រយោគដែលតារាស្រីនេះលើកឡើង ឯខ្លះទៀតក៏មានការងឿងឆ្ងល់ព្រោះថាម្ដេចបានសុខៗ គង់ ចាន់ស្រីមុំ ចេញមកបង្ហោះសារបែបនេះទៅវិញ ឬ មួយនាងកំពុងតែអន់ចិត្តលើនរណាម្នាក់ ?
យ៉ាងណាមិញ ប៉ុន្មានថ្ងៃមកនេះ គេបានសង្កេតឃើញថា តារាស្រីខាងលើ ហាក់កំពុងតែផ្ទុះរឿងរ៉ាវមួយក្តៅគគុក ដោយមានអ្នកលក់អនឡាញម្នាក់បានប្រើល្បិចអាក្រក់រកស៊ីកាត់មុខ ហើយបានឃោសនាបង្អាប់ផលិតផលរបស់នាងមិនល្អ រហូតនាងបានឡាយពន្លះអ្នកលក់ម្នាក់នោះផ្អើលពេញហ្វេសប៊ុក ក្នុងនោះគេថែមទាំងឮថានាងនឹងប្ដឹងផ្ដល់ថែមទៀតផង ដែលទំនងជារឿងនេះហើយទើប ឈានដល់តារាស្រីរូបនេះផុសសារខាងលើឡើងមក ៕