នាង យ៉ែម យំគគ្រូក ពេលនិយាយដល់គ្រាផ្ដើមស្នេហ៍ ត្រូវគេរិះគន់ជាន់ពន្លិចធ្ងន់ៗ ស្មានមិនដល់
បើនិយាយពីរឿង «បុព្វេសន្និវាស» មហាជនច្បាស់ជាដឹងជាមិនខាន ព្រោះថារឿងភាគថៃមួយនោះបានអង្រួនដួងចិត្តអ្នកទស្សនារាប់ម៉ឺននាក់ឱ្យជក់ចិត្តដិតអារម្មណ៍តាមដានស្ទើរភ្លេចបាយភ្លេចទឹក ។ មិនត្រឹមប៉ុណ្ណោះ រឿងភាគថៃល្បីមួយនេះបានធ្វើឱ្យតួអង្គជាច្រើនកាន់តែមានឈ្មោះបោះសំឡេងខ្លាំងឡើង សូម្បីតែតួអង្គអ្នកបម្រើ សេនាទាហានក៏ដោយ សុទ្ធតែទទួលបានប្រជាប្រិយភាពទាំងអស់ ។
ក្នុងនោះបើរំឭករឿងនេះ ប្រិយមិត្តប្រាកដជាចាំហើយ តួអង្គ នាង យ៉ែម ដែលដើរតួជាអ្នកបម្រើ ការ៉ាកេត តួអង្គឯកជាក់ជាមិនខាន ។ ថ្វីដ្បិតតែស្គាល់មែន តែមិនប្រាដថាមហាជនបានដឹងពីជីវិតដ៏ជូរចត់របស់នាងឡើយ ។ នាង យ៉ែម មានឈ្មោះពិតថា Noon Rami តារាស្រីរូបនេះគឺជាភរិយារបស់តារាសម្ដែងប្រុសជួរមុខលោក Louis ដែលបានតស៊ូកាន់ដៃគ្នាកាលពីពេលកន្លងទៅ ។
ជាមួយគ្នានេះ ស្នេហាតារាស្រីប្រុសមួយគូនេះ ត្រូវរងសម្ពាធផ្លូវចិត្តខ្លាំងមិនស្ទើរទេពីសំណាក់ប្រិយមិត្តដែលបានរិះគន់ពួកគេថាមិនសមគ្នា ។ ជាពិសេស នាង Noon Rami ដែលត្រូវគេមើលងាយព្រោះថានាងត្រឹមជាតួសម្ដែងតូចតាចមិនល្បីដូចលោក Louis ដែលជាតួឯកល្បីឈ្មោះលំដាប់ប្រទេសឡើយ ។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីនាង Noon Rami ក៏ទើបតែបានលាតត្រដាងពីជីវិតដ៏ឈឺចាប់របស់ខ្លួនតាំងតែចាប់ផ្ដើមស្រឡាញ់គ្នាជាមួយស្វាមី លោក Louis ក្នុងកម្មវិធីជជែករឿងរ៉ាវជីវិត Club Friday Show កាលពីពេលកន្លងទៅថា មានមនុស្សជាច្រើនតែងបានរិះគន់ថាឱ្យនាងអំឡុងពេលដែលទាក់ទងជាមួយស្វាមីនាង ហើយរាល់ការរិះគន់តែងតែធ្វើឱ្យនាងមានការឈឺចាប់ តែយ៉ាងណានាងបានសម្រេចចិត្តហើយថានាង នឹង Louis ត្រូវតែកាន់ដៃគ្នាតស៊ូបន្ត រហូតទីបញ្ចប់តារាប្រុស Louis និង នាងក៏បានក្លាយជាប្ដីប្រពន្ធនឹងគ្នាយ៉ាងពិតប្រាកដ ។
លើសពីនេះ តារាស្រីនាង Noon Rami ក៏បានបន្ថែមទៀតថា ស្វាមីរបស់នាងស្រឡាញ់នាងខ្លាំង ដោយពុំបានជាខ្វល់នឹងពាក្យសម្ដីរិះគន់របស់នរណាម្នាក់ឡើយ ស្រឡាញ់ដល់ថ្នាក់ប្រចណ្ឌខ្លាំង រហូតធ្វើឱ្យនាងទឹកភ្នែកក៏មាន តែយ៉ាងណានាងពិតជាមានក្ដីសុខណាស់ដែលអាចឆ្លងឧបសគ្គមកមានថ្ងៃនេះបាន ៕